Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យមហាសង្ឃទានប្រគេនភត្តព្រះសង្ឃ ២៥៦១អង្គ នៅចុងឆ្នេរអូរឈើទាល

spot_img

ខេត្តព្រះសីហនុ៖ ព្រះសង្ឃព្រះនាម ឌុន ចាន់នី អគ្គនាយកវិទ្យុពន្លឺធ៌មព្រះពុទ្ធ រួមជាមួយពុទ្ធបរិស័ទ ទីជិតឆ្ងាយ នៅទូទាំងប្រទេសកម្ពុជា បានមូលមតិគ្នាប្រារឰកម្មវិធីបុណ្យមហាសង្ឃទានប្រគេនភត្តព្រះសង្ឃ ២៥៦១អង្គ ដោយរៀបចំកម្មវិធីបុណ្យនេះ នៅតំបន់ឆ្នេរអូរឈើទាក ខេត្តព្រះសីហនុ។ ព្រះព្រះសង្ឃ ឌុន ចាន់នី មានថេរៈដីកាថា ការរៀបចំពិធីបុណ្យនេះ ក៏ដើម្បីរំលឹកដល់ ពុទ្ធស័ករាជ កន្លងទៅបាន ២៥៦១ឆ្នាំ បន្ទាប់ពីព្រះសម្មាសម្ពុទ្ធ ទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វាន ដោយអនុបាទិសេសនិព្វាន។

កម្មវិធីបុណ្យនេះ បានរៀបនៅរសៀលថ្ងៃសៅរ៍ ទី២៤ និងបន្តដល់ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយមានទីតាំងរោងបុណ្យនៅឆ្នេរអារីស្តុន ឬនៅចុងឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ៕ ដោយ៖ សុធារី

spot_img
×