Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបរទេស​ចំនួន​៤១​នាក់​សង្ស័យ​ការចាប់​ជម្រិត​ទារប្រាក់​តាម​អ៊ី​ន​ធើ​ណិ​ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

spot_img

​ព្រះសីហនុ​៖​កម្លាំង​សមត្ថកិច្ច​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​សហការ​ណ៍​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​បើក​ប្រតិបត្តិការ បង្ក្រាប​ជនបរទេស​ចំនួន ៤​គោលដៅ ឃាត់ខ្លួន​ជនសង្ស័យ ចាប់ជំរិត​តាម​អ៊ិន​ធើ​ណែ​ត ៤១​នាក់ (​ស្រី​១១​នាក់​) ស្មើនឹង​៦​សញ្ជាតិ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាល​វេលា​ម៉ោង​១០ និង​៣៥​នាទី ព្រឹក​ថ្ងៃទី​២១ តុលា ២០១៧​ស្ថិតនៅ​ផ្លូវ​៧០៥ ភូមិ​២ សង្កាត់​៣ ក្រុងព្រះសីហនុ ។​

​សមត្ថកិច្ច​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​បាន​ចុះបង្ក្រាប នៅ​គោលដៅ​ទី​១. ឃាត់​មនុស្ស ១៣​នាក់ ស្រី​៥​នាក់ មាន​៤​សញ្ជាតិ ក្នុងនោះ​ជនជាតិ​ម៉ាឡេស៊ី​, ថៃ​, ឥណ្ឌូនេស៊ី និង​វៀតណាម​), ទី​២. ឃាត់​មនុស្ស ៣​នាក់ ស្រី​ម្នាក់ ជន​ជាតិចិន​ទាំងអស់​, ទី​៣. ឃាត់​មនុស្ស ១៧​នាក់ ស្រី​២​នាក់ ជនជាតិ​ម៉ា​ឡេ និង​ទី​៤. ឃាត់​មនុស្ស ៨​នាក់ ស្រី​៣​នាក់ មាន​២​សញ្ជាតិ ចិន និង​ចិនតៃវ៉ាន់ ។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់ ត្រូវបាន​បញ្ជូនទៅ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រា​ធានី​ភ្នំពេញ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ ៕​ បេឡា

spot_img
×