Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើប​ដឹង​សោះ​! អាណាព្យាបាល​២​នាក់ បកអាក្រាត​គ្រូ​នៅ​សាលា​សន្ធរម៉ុក អត់​រៀន​គួរ​ដេញចេញ​ក្រៅ​ថ្នាក់ ហើយ​យកលុយ​កូនសិស្ស​១​ខែ ៦​ម៉ឺន ថ្លៃ​ដឹងគុណ​គ្រូ​

spot_img

​ភ្នំពេញ ៖ ថ្មីៗ​នេះ មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពី​គេ​បាន​ប្រទះឃើញ​អាណាព្យាបាល​២​នាក់ បាន​ចេញមក​បកអាក្រាត​គ្រូ​នៅ​សាលា​សន្ធរម៉ុក​ថា បើ​កូនសិស្ស​អត់​រៀន​គួរ​ដេញចេញ​ក្រៅ​ថ្នាក់ ហើយ​យកលុយ​ពី​កូនសិស្ស​១​ខែ ៦ ម៉ឺន​រៀល ថ្លៃ​ដឹងគុណ​គ្រូ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bunthoeun Ev បាន​បង្ហោះ​ឲ្យ​ដឹងថា «​កូនស្រី​ខ្ញុំ​ត្រូវបាន​អ្នកគ្រូ​សាលា​សន្ធរម៉ុក បណ្តេញ​ចេញពី​ថ្នាក់ តាម​សម្តី​អ្នកគ្រូ​បាន​និយាយថា បើ​មិន​រៀន​គួរ​ទេ ទៅរក​គ្រូ​រក​សាលា​ណា​រៀន​ផ្សេង​ទៅ នៅ​សាលា​សន្ធ​ម៉ុក បើ​មិន​រៀន​គួរ​ក៏ត្រូវ​បង់លុយ​ដឹងគុណ​គ្រូ​មួយខែ ៦០០០០៛ ដែរ sic តើ​ខ្ញុំរ​ស់បាន​ដល់​ពេលណា បើ​ខ្ញុំ​ខំ​រកលុយ​អោយ​កូន​រៀន​គួរ​មិនបាន​ផង​»​។​

​ក្រោយពី​បានឃើញ​អាណាព្យាបាល​ខាងលើ​បង្ហោះ​បែបនេះ ក៏​ស្រាប់តែ​អាណាព្យាបាល​ម្នាក់ទៀត ដែល​ក៏​ធ្លាប់​កូន​ទារលុយ​ទាក់ទង​នឹង​រឿង​ដូចនេះ​ដែរ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Srey Neth SreyNeth ក៏បាន​ទម្លាយ​ចេញ​ឲ្យ​បងប្អូន​មហាជន​បានដឹង​បន្ថែមថា​៖ «​សុំទោស​ទុកជាមុន បើ​នាង​ខ្ញុំ​post​ទៅ​មានការ​ប៉ះពាល់ ដោយសារ​ករណីនេះ ស្រដៀង​គ្នា​ជាមួយ​កូន​ខ្ញុំ​ដែរ​។​

​កូនប្រុស​ពៅ​ខ្ញុំ​រៀន​ថ្នាក់​ទី​៦ នៅ​សាលា​សន្ធរម៉ុក​ដែរ គ្រូ​ទារលុយ​៦​ម៉ឺន​រៀល តាំងពី​ថ្ងៃ​ចូល​រៀនទី​១ ខ្ញុំ​សួរថា​ថ្លៃ​អី​គេ​អ្នកគ្រូ គាត់​ថា វា​ជាការ​ដឹងគុណ​របស់​ឪពុកម្តាយ ចំពោះ​គ្រូ ដែល​គាត់​មើល​នឹង​បង្រៀន​កូន​យើង អុញ​…​ខ្ញុំ​គាំង​ម៉​ង ព្រោះ​ខ្ញុំ​អត់​ចង់​និយាយ​ច្រើន​ជាមួយ​គាត់ នៅមាន​ច្រើន​ទៀត ដែល​គាត់​និយាយ​មកកាន់​ខ្ញុំ អស់​អារម្មណ៍​គោរព​អា​លីង បន្ទាប់មកទៀត ទារលុយ​ម្នាក់​២​ម៉ឺន​រៀល ទិញ​កង្ហារ ហើយ​ថ្នាក់​គាត់ សិស្ស​សរុប​ជាង​៣០​នាក់​។ ខ្ញុំ​សុំ​សួរ​ដូច​ឆោត អា​រឿង​លុយ​ទិញ​កង្ហារ​ហ្នឹង គឺ​ទិញ​រាល់​ឆ្នាំ ឲ្យ​តែ​ពេល​ចូលរៀន​គឺ​ប្រមូល​ហើយ អត់​យល់​! នៅមាន​ទៀត មិនទាន់​អស់​ទេ យក​ពី​សិស្ស​១​ថ្ងៃ​៥០០​រៀល​ផ្សេងទៀត និង​រៃ​លុយ​ពី​សិស្ស​ម្នាក់​៥០០​រៀលរាល់​មួយអាទិត្យ​ម្តង ថ្លៃ​ទិញ​ទឹក​ជូន​អ្នកគ្រូ​ពិសារ ចា៎​……​នេះ​ចូលរៀន​អត់​ទាន់​ដល់​មួយខែ​ទេ ចាំមើល​តើ​ខែ​បន្ទាប់ៗ​នៅ​មានអី​កើតឡើង​ទៀត​…. ហើយ​សូមបញ្ជាក់​ផងដែរ អា​៦​ម៉ឺន​ថ្លៃ​ទឹកចិត្ត​ហ្នឹង គឺ​ជូន​ជា​រៀងរាល់ខែ ខក​បានតែ​ហាម​ខាន​។​

​សុំ​បញ្ជាក់​មួយទៀត​: បើ​លុយ​រៀន​គួរ ខ្ញុំ​មិន​ថា​ទេ ព្រោះនេះ​ជា​រឿង​ធម្មតា ដែល​គាត់​បង្រៀន​កូន​យើង​បន្ថែម​ក្រៅពី​ម៉ោង​សិក្សា ជូន​ដោយ​ក្តី​គោរព​។​

​លោកគ្រូ​អ្នកគ្រូ​_​ប្រៀបដូចជា​ឪពុកម្តាយ​ទី​ពីរ​_​សូម​រក្សា​ភាពថ្លៃថ្នូរ​_​ដើម្បី​ឲ្យ​សិស្ស​ដឹងគុណ​ទៅ​ថ្ងៃក្រោយ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×