Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រទេស​ម៉ាឡេស៊ី រកឃើញ​ករណី​កូ​វីដ​១៩​ថ្មី​ចំនួន​ជាង ៥.០០០ ក្នុង​រយៈពេល​ថ្ងៃទី​បី​ជាប់ៗ​គ្នា​

spot_img

​ប្រទេស​ម៉ាឡេស៊ី​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី​ចំនួន ៥.២៩៨​ករណី កាលពី​ថ្ងៃអាទិត្យ (៣១ មករា​)  ​ខណៈ​ប្រទេស​នេះ​នៅតែ​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាលដាល​យ៉ាងខ្លាំង​។​

​ប្រទេស​ម៉ាឡេស៊ី​បាន​រកឃើញ​ករណី​វីរុស​កូ​វីដ​១០​ថ្មី​ចំនួន​ជាង ៥០០០ ករណី​ក្នុង​មួយថ្ងៃ សម្រាប់​រយៈពេល ៣ ថ្ងៃ​ជាប់​គ្នា ហើយ​បាន​រាយការណ៍​ពី​កំណើន​៤ ខ្ទង់​ក្នុង​មួយថ្ងៃ​នៃ​ករណី​កូ​វីដ​១៩​ចាប់តាំងពី​ថ្ងៃទី ៩ ខែធ្នូ​។​

​ស្ទើរតែ ២ ភាគ ៣ នៃ​ការឆ្លង​ថ្មី​កាលពី​ថ្ងៃអាទិត្យ​គឺ​នៅ​តំបន់ ឃ្លាំង វា​ឡេ (Klang Valley) ដែល​រួមមាន សេ​ឡាង​ហ្គ័​រ (Selangor) និង​គូ​ឡា​ឡាំ​ពួ​ដែលមាន ៣.២៤៣ ករណី និង​១០២០ ករណី​ទៀត​គឺ​នៅ​ចូរ​ហ័​រ ២៩៨ ករណី​នៅ​សា​បា​។​
​អ្នកជំងឺ​ចំនួន ១៤ នាក់​ផ្សេងទៀត​ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់ ដែល​ការស្លាប់​បាន​កើន​ដល់ ៧៦០ នាក់​។ អ្នក​ជម្ងឺ​សរុប​ចំនួន ៣១៣ នាក់​ស្ថិតនៅក្នុង​មណ្ឌល​ថែទាំ​ដែលមាន​ចំនួន ១២៧ នាក់​ដែល​ត្រូវការ​ការ​ប្រព័ន្ធ​ដកដង្ហើម​។​

​ចង្កោម​ថ្មី​នៃ​វីរុស​កូ​វីដ​១៩ ចំនួន​ដប់​ត្រូវបាន​គេ​ស្គាល់​ដែល​ក្នុងនោះ​មាន​ប្រាំពីរ​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​កន្លែងធ្វើការ​។ ម៉ាឡេស៊ី​មាន​ចង្កោម​សកម្ម​ចំនួន ៣៩២ នៅ​ម៉ាឡេស៊ី​។ គិត​ត្រឹម​ថ្ងៃអាទិត្យ​នេះ​ប្រទេស​ម៉ាឡេស៊ី​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ២១៤.៩៥៩ ករណី​ដែលមាន​ចំនួន ៤៨.១៥០ ករណី​ដែល​ត្រូវបាន​ចាត់ទុកថា​សកម្ម​ឬ​ឆ្លង​៕
​ប្រភព​៖ CNA
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×