Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រប​ពេលដែល អ្នកស្រី ទ្រី ដា​ណា Live វីដេអូ​លុប​វប្បធម៌​ជេរ​តាម​អន​ឡាញ ស្រាប់តែ លៀង ចាន់​ឡា ចូលទៅ​ខ​មិន​បែបនេះ​ថា​…

spot_img

​ភ្នំពេញ ៖ កាលពីពេល​ថ្មីៗ​នេះ ជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដែលជា​អ្នក​ផលិត​អន​ឡាញ​ល្បីល្បាញ​ខាង​ជេរ និង​ហែកកេរ្តិ៍​អ្នកនេះ​អ្នកនោះ ជាពិសេស​និយាយ​ដៀមដាម​ថា​ឲ្យ​ចំៗ​ទៅលើ​អ្នកស្រី ទ្រី ដា​ណា សុទ្ធតែ​ស្រី​មុខ​ឈើ ស្រី​ប្តី​៣ ប្តី​៤ ឬ បង្អាប់​ឲ្យ​ពូ​ម៉ៅ ជា​ប្តី​កញ្ជះ​ប្រពន្ធ​ជាដើម បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុល​ការពាក់ព័ន្ធ​រឿង​បរិហាកេរ្តិ៍ ក្រោយ​សមត្ថកិច្ច​ឡោមព័ទ្ធ​ផ្ទះ​។ ប៉ុន្តែ រឿងនេះ​គេ​ពុំបាន​ដឹងថា អ្នកណា​ជាដើម​បណ្តឹង​នោះទេ​។​

​ហាក់ដូចជា​ស្របពេល​ណាស់ ក្រោយ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ត្រូវ​សមត្ថកិច្ច​ឡោមព័ទ្ធ​ផ្ទះ និង​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ទាក់ទង​រឿង​បរិហាកេរ្តិ៍​រួច ស្រាប់តែ​អ្នកស្រី ទ្រី ដា​ណា បាន​ចេញមុខ​បង្ហោះ​វីដេអូ និង​ភ្ជាប់​សារ​បែបនេះ​ថា​៖ «​ជេរ​គេ​សាហាវ​ណាស់ តើ​អ្នកណា​យល់​អារម្មណ៍​មួយ​នេះ មើល​ហើយ​ពិចារណា​ផង​បងប្អូន ខ្ញុំ​តំណាង​ឲ្យ​សមាជិក​ក្នុង​ដៃ​ជាង​៧​ម៉ឺន​នាក់ រង់ចាំ​ការសម្រេច​ពី​តុលា​ការរក​យុត្តិធម៌​ឲ្យ​ខ្ញុំ​»​។​

​ដោយឡែក កាលពី​យប់មិញ​នេះ (៣១ ខែមករា​) អ្នកស្រី ទ្រី ដា​ណា ក៏បាន Live វីដេអូ​លើកឡើង​ប្រធានបទ «​គាំទ្រ​លុបបំបាត់​វប្បធម៌​ការ​ឡាយ​ហ្វេ​ស​ប៊ុ​ក​ជេរ​តាម​ប្រព័ន្ធ​អន​ឡាញ​»​។ ដោយ​ក្នុងនោះ អ្នកស្រី​និយាយថា «​តោះ​! បងប្អូន​បោះឆ្នោត​ទាំងអស់គ្នា សំណួរ​សួរថា តើ​បងប្អូន​ចង់​ឲ្យ​មានការ​ជេរ​បញ្ចោរ​គ្នា​តាម​ប្រព័ន្ធ​អន​ឡាញ​បន្តទៀត​ដែរ ឬ​អត់​? ចម្លើយ​(A) មិន​ចង់ឱ្យ​មានការ​ជេរ​បញ្ចោរ​គ្នា​តាម​ប្រព័ន្ធ​អន​ឡាញ​ទេ​/ ចម្លើយ​(B) ចង់​ឲ្យ​មានការ​ជេរ​បញ្ចោរ​សេរី តាម​ប្រព័ន្ធ​អន​ឡាញ​។ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​សូម​ជ្រើស​រើសយក​ចម្លើយ A ហើយ ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​វប្បធម៌​ជេរ​ស្ដី​តាម​ប្រព័ន្ធ​អន​ឡាញ​ឡើយ ព្រោះ​រូបខ្ញុំ​តាំងពីដើម​មក ស្មោះត្រង់​រស់នៅ​មិន​ប៉ះពាល់​ទៅលើ​អ្នកដទៃ មិន​បៀតបៀន​អ្នកដទៃ មិន​ជិះជាន់​អ្នកដទៃ មិន​មើលងាយ​អ្នកដទៃ ឬ​ជេរ​បញ្ចោរ​តាម​ប្រព័ន្ធ​អន​ឡាញ​ឡើយ រូបខ្ញុំ​មានកេរ្តិ៍ឈ្មោះ​ដល់​សព្វថ្ងៃនេះ​ក៏ដោយ សារ​ការ​សាង​អំពើ​ល្អ​ភាពត្រឹមត្រូវ រស់នៅ​មិន​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ឡើយ ដូច្នេះ​ខ្ញុំ​សូម​បោះឆ្នោត​ឲ្យ​ចម្លើយ​(A) ខ្ញុំ​ចង់​លុបបំបាត់​ការ​ជេរ​បញ្ចោរ​តាម​ប្រព័ន្ធ​អន​ឡាញ និង​វប្បធម៌​លក់ដូរ​ជេរ​បញ្ចោរ​គ្នា​ហែកហួរ​គ្នា បរហា​កេរ្តិ៍​គ្នា​តាម​ប្រព័ន្ធ​អន​ឡាញ​។ ព្រោះ​ខ្ញុំ​មានកូន និង​ប្អូន​ជំនាន់​ក្រោយ​សម្រាប់​យក​គំរូ​តាម ដូច្នេះ​ខ្ញុំ​មិន​ចូលចិត្ត​វប្បធម៌​ជេរ​ស្ដី​ហែកហួរ​គ្នា​តាម​ប្រព័ន្ធ​អន​ឡាញ​ឡើយ​»​។​

​តែ​យ៉ាងណាមិញ ក្នុងខណៈ​ពេលដែល​អ្នក​ស្រី ទ្រី ដា​ណា កំពុង​បំផុស​ឲ្យ​មានការ​លុបបំបាត់​វប្បធម៌ ជេរ​បញ្ចោ​គ្នា​តាម​ប្រព័ន្ធ​អន​ឡាញ​នោះ ក៏​ស្រាប់តែ​អតីត​បេ​ក្ខ​នារី X Factor កញ្ញា លៀង ចាន់​ឡា បាន​ចូល​ខ​មិន​ស្វែងរក​ការជួយ​ពី​អ្នកស្រី ទ្រី ដា​ណា ដោយ​ក្នុងនោះ ចាន់​ឡា បាន​និយាយថា​៖ «​នាង​ខ្ញុំ លៀងចាន់​ឡា សូម​អត់​ទោស​បងស្រី​ជំទាវ ចិត្តធម៌​ជួយ ប្អូន​ផង ប្អូន​ចង់​លក់​ផលិតផល​បង ហើយ​ម្តាយ​ប្អូន​មាន​ជំងឺមហារីក មាត់ស្បូន និង​ដុំ​គីស បង​ជួយ​អូន​ផង​បងស្រី​»​។​

​ទោះជា​បែបនេះ​ក្តី ការស្នើសុំ​នេះ គេ​ពុំទាន់​បានឃើញ​អ្នកស្រី ទ្រី ដា​ណា ធ្វើការ​ឆ្លើយតប​នៅឡើយ​ទេ​។ តែ​យ៉ាងណា យើង​សង្ឃឹមថា អ្នកស្រី ទ្រី ដា​ណា នឹង​ជួយ​នាង ព្រោះ​នាង​ពុំបាន​សុំ​លុយ​នោះទេ ដោយ​គ្រាន់តែ​ចង់​សុំ​លក់​ផលិត​របស់​អ្នកស្រី​ប៉ុណ្ណោះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×