Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល គ្រោង​នឹង​សាកល្បង បោះ​មូល​ប​ត្រ​បំណុល ដើម្បី​ប្រមូល​មូលនិធិ​ពី​ទីផ្សារ​ក្នុងស្រុក​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល គ្រោង​នឹង​សាកល្បង បោះ​មូល​ប​ត្រ​បំណុល ដើម្បី​ប្រមូល​មូលនិធិ​ពី​ទីផ្សារ​ក្នុងស្រុក ជាជាង ខ្ចី​បំណុល​ពី​ទីផ្សារ​ក្រៅប្រទេស​។ ឯកឧត្តម​វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា ឆាប់ៗ​ខាងមុខនេះ ពោលគឺ​នៅក្នុង​អាណត្តិ​នេះ​ផ្ទាល់​តែម្តង រាជរដ្ឋាភិបាល ពិចារណា​ក្នុង​ការបោះ​បណ្ណ​បំណុល​របស់​រដ្ឋ​លក់​នៅក្នុង​ស្រុក ឯកឧត្តម វ​ង្សី វិស្សុត ពន្យល់ថា ជា​គោលដៅ ដើម្បី​ប្រមូល​មូលនិធិ​ថវិកា​ទាំងនោះ​ទៅធ្វើ​ការវិនិយោគ​ក្នុង​វិស័យ​រដ្ឋ​សម្រាប់​រយៈពេល​វែង ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ជួយ​ដោះស្រាយ​ពេល​រដ្ឋាភិបាល​ជួបប្រទះ​បញ្ហា ខ្វះ​សាច់ប្រាក់ អំឡុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​កើតឡើង​ផងដែរ​។​

​ឯកឧត្តម បាន​គូសបញ្ជាក់​បន្ថែមទៀតថា មូលហេតុ ដែល​រដ្ឋ​មិន​ធ្វើ​ការបោះ​បណ្ណ​បំណុល​ភ្លាមៗ ដោយសារតែ​កម្ពុជា​នៅមាន​លទ្ធភាព​អាច​ខ្ចី ពី​ក្រៅប្រទេស​បាន ជាមួយនឹង​អត្រា​ការប្រាក់​ទាប បើ​ធៀប​នឹង​កម្ចី​ក្នុងស្រុក​ដែលមាន​ការប្រាក់​ខ្ពស់ ខណៈ​ការរៀបចំ​ទីផ្សារ​នៅ​មិនទាន់​ដើរទៅ​រលូន​នៅឡើយ​។​

​មូល​ប​ត្រ​រដ្ឋ​គឺជា​ឧបករណ៍​ហិរញ្ញវត្ថុ​សំខាន់​មួយ​សម្រាប់​បម្រើ​ឲ្យ​រាជរដ្ឋាភិបាល​ក្នុងការ​កៀរគរ​ហិរញ្ញប្បទាន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ពី​វិស័យ​ឯកជន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​»​។ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា បាន​ឲ្យ​ដឹង មូល​ប​ត្រ​នេះ​នឹង​អាច​ឲ្យ​រដ្ឋាភិបាល​បោះផ្សាយ​ដើម្បី​កៀរគរ​ហិរញ្ញប្បទាន​ពី​សាធារណជន ជាពិសេស​ពី​វិស័យ​ឯកជន​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​បើតាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​បំណាច់​ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ សន្និធិ​បំណុល​សាធារណៈ​ក្រៅប្រទេស​របស់​កម្ពុជា មាន​ចំនួន​ជាង ៨​ពាន់ ៨​រយ​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​ភាគច្រើន​ខ្ចី​ពី ប្រទេស​ចិន ជប៉ុន កូរ៉េ និង​បំណុល​ទ្វេភាគី​ផ្សេងៗ​ទៀត​។ ចំណែកឯ​បំណុល​សាធារណៈ​ក្នុងប្រទេស​វិញ ត្រូវបាន​រាជរដ្ឋាភិបាល ទូទាត់​បញ្ចប់​កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០២០​រួច​អស់ហើយ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×