Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កឺ​កឺ ធ្វើ​ប្លែក​រហូត​! ព្រោះ​មិន​ចង់​ខាត​បង់លុយ​ថ្លៃ​គិត​អ៊ី​វ៉ាន់​បន្ថែម បុរស​ជនជាតិ​ចិន​៤​នាក់ សម្រេច​ហូប​ផ្លែក្រូច ៣០ គីឡូ នៅក្នុង​ព្រលាន

spot_img

​អ្នកដំណើរ ៤ នាក់ នៅក្នុង​ប្រទេស​ចិន បានសម្រេច​ចិត្ត​ហូប​ក្រូច​រហូតដល់ ៣០ គីឡូក្រាម ជាមួយគ្នា នៅ​អាកាសយានដ្ឋាន ដើម្បី​ចៀសវាង​ការបង់ថ្លៃ​អ៊ី​វ៉ាន់​បន្ថែម​។​

​បុរស​៤​នាក់ នៅ​អាកាសយានដ្ឋាន​មួយ​នៅ​គុន​មីង នៅ​ខេត្ត​យូ​ណាន ភាគ​និរតី​នៃ​ប្រទេស​ចិន ត្រូវបាន​គេ​ប្រាប់ថា ពួកគេ​នឹង​ត្រូវបាន​គេ​គិត​ប្រាក់​ចំនួន ១០ យ័ន (​ជិត ២ ដុល្លារ​) សម្រាប់​ក្រូច​ក្នុង​មួយ​គីឡូៗ​។ នេះ​មានន័យថា ពួកគេ​នឹង​បង់ប្រាក់​បន្ថែមចំនួន ៣០០ យ័ន (​ជិត ៥០ ដុល្លារ​) សម្រាប់​ក្រូច​សរុប ៣០ គីឡូ​។​

​ដោយ​មិន​ចង់​ខាត​បង់លុយ​ថ្លៃ​គិត​បន្ថែម បុរស​៤​នាក់​នោះ បានសម្រេច​ចិត្ត​ធ្វើ​រឿងនេះ​ដែល​គ្រប់គ្នា​នឹកស្មាន​មិន​ដល់ តាមរយៈ​ការហូប​ក្រូច​ទាំង ៣០ គីឡូ ជាមួយគ្នា ហើយ​ពួកគេ​អាច​គ្រប់គ្រង​ហូប​អស់​ក្នុង​រយៈពេល​ប្រហែល​កន្លះ​ម៉ោង​។​

​យោងតាម Global Times នោះ​ម្នាក់​ក្នុងចំណោម​អ្នកដំណើរ​ទាំង​៤ បាន​និយាយថា​៖ «​យើង​តែ​បាន​ឈរ​នៅទីនេះ ហើយ​បាន​ញ៉ាំ​វា​ទាំងអស់​។ វា​ចំណាយពេល​ប្រហែល ២០ ទៅ ៣០ នាទី​។ តាមរយៈ​នេះ យើង​សឹងតែ​លែង​ចង់​ញ៉ាំ​ផ្លែក្រូច​ទៀតហើយ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×