Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នឹង​ទទួលបាន​វ៉ាក់សាំង​ដំបូង នៅក្នុង​ខែកុម្ភៈ​

spot_img

​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់​ខែង និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន នៅ​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ​ឆ្នាំ​២០២១ នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អំណរ​ព្រះ​គុណ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បានផ្តល់​ព្រះរាជ​អំណោយ និង​ជំនួយ​ជួយ​ទិញ​វ៉ាក់សាំង​។

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ព្រះរាជ​កាយវិការ និង​កាយវិការ​ទាំងនេះ បង្ហាញ​ពី​ស្មារតី​នៃ​សាមគ្គីភាព​នៅក្នុង​សង្គម​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ពី​ប្រភព​វ៉ាក់សាំង ដែល​កម្ពុជា​នឹង​ទទួលបាន​ប្រមាណ ២០​លាន​ដូ​ស​។ ក្នុងនោះ​ទទួលបាន​ជំនួយ​ពី​ចិន ១​លាន​ដូ​ស ដែល​នឹង​មកដល់​ខែកុម្ភៈ ចំនួន ៦០​ម៉ឺន​ដូ​ស ទទួល​ពី​កូ​វ៉ា​ក់ ដែលជា​របស់​អង្គការ​សុខភាព​ពិភពលោក ៧​លាន​ដូ​ស និង​ទិញ​តាម​កូ​វ៉ា​ក់​១​លាន​ដូ​ស ព្រមទាំង​ទទួលបាន​តាមរយៈ​ជំនួយ​ពី​អូស្ត្រាលី​ខ្ទង់​៣​លាន​ដូ​ស​។ ក្រៅពីនោះ​កម្ពុជា​ពិចារណា​ទិញ​ពី​ប្រទេស​អង់គ្លេស​ផងដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា បើ​វ៉ាក់សាំង​មួយ​ដូ​ស​តម្លៃ​ចន្លោះ​ពី ៤ ទៅ ៥​ដុល្លារ គឺ​ព្រះ​រាជអំណោយ​ព្រះមហាក្សត្រ និង​មហាក្សត្រី ព្រមទាំង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៥៧​លាន​ដុល្លារ គឺ​គ្រប់គ្រាន់​ហើយ​៕ រក្សា​សិទ្ធិ​ដោយ ៖ បញ្ញា​ស័ក្តិ

spot_img
×