Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជា​កម្មករ​ម្នាក់​ត្រូវ​ថ្ម​ម៉ាប​បាក់​សង្កត់​លើ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅក្នុង​ក្រុមហ៊ុន​ថ្ម​ម៉ាប ចាវ​ឆឹង​

spot_img

​ភ្នំពេញ​៖​បុរស​ជា​កម្មករ​ម្នាក់​បម្រើការ​ក្នុង​ក្រុមហ៊ុន​ថ្ម​ម៉ាប​ចាវ​ឆឹង ត្រូវ​ថ្ម​ម៉ាប​បាក់​សង្កត់ពីលើ​បណ្តាល​ឲ្យ​ស្លាប់ ខណៈពេល​កំពុង​បំពេញការងារ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅ​ផ្លូវ​បេតុង​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​មានឈ្មោះ យឹម​បូ​ណា ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ជិត​កន្លែងកើតហេតុ​ខាងលើ មាន​ប្រពន្ធ​និង​កូន មាន​ស្រុ​កំណើត​នៅ​ខេត្តពោធិ៍សាត់​។​

​ប្រភពព័ត៌មាន​ពី​កម្មករ​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុងតែធ្វើការ ដោយបាន​លី​ថ្ម​ម៉ាប​មួយ​ផ្ទាំង​ធំ ហើយ​មិនដឹងថា​មូល​ហេតុអ្វី​ស្រាប់តែ​ដួល បណ្តាលឱ្យ​ថ្ម​ម៉ាប​នោះ សង្កត់ពីលើ​ចំក្បាល​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​មួយ​រំពេច​នៅ​កន្លែង​កើត​ហេ​ត​។ បន្ទាប់មក​ដូចជា​មានការ​លាក់បាំង​ជនជាតិ​ចិន​ម្នាក់​ក៏បាន​ឲ្យ​លុយ​ទៅ​កម្មករ​ដឹក​សព​បុរស​ជនរងគ្រោះ​ទៅ​ទម្លាក់ចោល​នៅក្នុង​វត្ត​រួច​ក៏​ព្រះសង្ឃ​និង​លោក​អាចារ្យ​មិន​ទទួល​សព​ហើយ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​ចុះមក​ជួយ​អន្តរាគមន៍​ភ្លាម​។​

​ក្រោយពេល​កើតហេតុ​សម​ត្ត​កិច្ច​មូ​ដ្ធា​ន​ចុះមក​ពិនិត្យ សព​ជនរងគ្រោះ និង​ធ្វើឯកសារ​ប្រគល់​សព​ជូនទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​ខេត្តពោធិ៍សាត់​៕ រក្សាសិទ្ធិដោយ៖ សា មេ​ត​

spot_img
×