Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្លាស់ប្ដូរ​ឥរិយាបទ​យុវវ័យ សម្រាប់​ថ្ងៃបុណ្យ​នៃ​សេចក្ដីស្រឡាញ់ នៅ​​ថ្ងៃទី​១៤​កុម្ភៈ​ខាងមុខនេះ ​នឹង​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​នៅ​តំបន់​ឆ្នេរសមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ​ដើម្បី​បង្ហាញ​ពី​សក្ដានុពល និង សម្រស់​នៃ​ឆ្នេរ​សមុទ្រ​ខ្មែរ

spot_img

​ភ្នំពេញ​ ៖ ​ក្រសួងទេសចរណ៍ និង គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នឹង​បង្កើត​ព្រឹត្តិការណ៍មួយនា​ថ្ងៃទី​១៤​កុម្ភៈ​ខាងមុខនេះ ​គឺ​យក​​កីឡា​ធ្វើជា​មធ្យោបាយ​ក្នុងការ​ផ្លា​សើ​ប្ដូរ​ឥរិយាបទ​យុវវ័យ​នៅក្នុង​ថ្ងៃ​ពិធីបុណ្យ​នៃ​សេច្កដីស្រឡាញ់ ។​

យោងតាម​សេចក្ដីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​គឺ​នៅ​ថ្ងៃទី​១៤​កុម្ភៈ​ខាងមុខនេះ​ដែល​គេ​ចាត់ទុកថា​ជា​ថ្ងៃ​ចន្ទ​បុណ្យ​នៃ​សេចក្ដីស្រឡាញ់​នោះ​ស្ថាប័ន​ទាំង​២​ខាងលើនេះ​នឹង​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​នៅ​តំបន់​ឆ្នេរសមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ​ដើម្បី​បង្ហាញ​ពី​​សក្ដានុពល និង សម្រស់​នៃ​ឆ្នេរ​សមុទ្រ​ខ្មែរ ។​

ទាំង​អ្នកជិះ​កង់​អាជីព ទាំង​មិន​អាជីព​អាច​ចូលរួម​ជិះ​បាន​ដោយ​គ្មាន​បញ្ហា ។​វិញ្ញាសា​ចំនួន​៣​ដែល​ដាក់​ឲ្យ​ជិះ​នោះ​មាន​សម្រាប់​អ្នក​
​ជិះ​កង់​អាជីព​គឺអាច​ចូលរួម​បករ​ណាំង​កង់​ភ្នំ​ចម្ងាយ​៤០​គីឡូម៉ែត្រ​ដែល​ការប្រណាំង​ចាប់ផ្ដើម​ចេញដំណើរ​ពី​ឆ្នេរ​អូ​ឈើទាល​ឆ្ពោះទៅ​ឆ្នេរ​រាម​បន្តា​ប់​មក​ត្រឡប់មក​ឆ្នេរ​អូ​ឈើទាល​វិញ ។​

ប្រភេទ​Fun Ride​ការ​ជិះ​កង់​កម្សាន្ដ​ឆ្នេរសមុទ្រ​ថ្មី​ចម្ងាយ​២៥​គីឡូម៉ែត្រ​ដោយ​ចេញដំណើរ​ពី​ឆ្នេរ​អូ​ឈើទាល​ឆ្ពោះ​ទី​អូរត្រេះ​ហើយ​ត្រ​
​ឡប់​មក​ឆ្នេរ​អូរ​ឈើទាល​វិញ ។​Famly Couple Ride គឺ​ការ​ជិះ​កង់​ជា​ក្រុមគ្រួសារ និង គូស្នេហ៍​ចម្ងាយ​១៥​គីឡូម៉ែត្រ​តាមផ្លូវ​ក្នុង​ទីក្រុង​ថ្មី និង ឆ្នេរ​​សមុទ្រ ។​

ឯកឧត្តម​វ៉ា​ត់ ចំរើន​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​មានប្រសាសន៍​
​ថា​កន្លងមក​មាន​យុវវ័យ​មួយចំនួន​បាន​យល់ច្រឡំ​ថា​ថ្ងៃបុណ្យ​នៃ​សេចក្ដីស្រឡាញ់​គឺជា​ពេលដែល​ត្រូវ​លះបង់​នូវ​ព្រហ្មចារី​យ៍​ដល់​គូស្នេហ៍​របស់​​ខ្លួន ។ ពេលនេះ​ក្រសួងទេសចរណ៍ និង គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ប​ង្កើ​សកម្មភាព​កីឡា​មួយ​ដើម្បី​ផ្លាស់ប្ដូរ​ឥរិយាបទ​ដែល​ពួកគេ​យល់ច្រឡំ​កន្លងមក ។​

សម្រាប់​ព្រឹត្តិការណ៍​នេះ​គណៈកម្មការ​រៀបចំ​គ្រោង​រៀបចំ​កន្លែង​បោះតង់​តាម​ឆ្នេរសមុទ្រ​សម្រាប់​អ្នកចូលរួម​ទាំងអស់​ដោ​យ​សុវត្ថិ​
​ភាព សណ្ដា​បើ​ធ្នាប់ និង​អនាម័យ​ខ្ពស់ ៕​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×