Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​យ៉ាងនេះ​នឹង​ស្លាប់​ដោយសារ​ជំងឺ​សួត​! ពលរដ្ឋ​បាត់ដំបង ដង្ហោយ​សុំ​ការជួយ​ពី​អាជ្ញាធរ ព្រោះ​ផ្សែង​ឈួ​លពី​ការដុត​សំរាម កំពុង​គំរាមកំហែង សូម្បីតែ​ដេក​ក៏ត្រូវ​ពាក់​ម៉ាស់ (​វីដេអូ​)

spot_img

​ភ្នំពេញ ៖ នេះ​ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​សោះ ខណៈដែល​ប្រជាពលរដ្ឋ​ស៊ូ​ទ្រាំលែងបានៗ សម្រេចចិត្ត​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ក៏​ដូច​ថ្នាក់លើ ជួយ​អន្តរាគមន៍​ផង ព្រោះថា នៅពេលនេះ ស្ទើរ​តែមួយ​ក្រុង​បាត់ដំបង​ទាំង​ពូ​ល ពោរពេញ​ទៅដោយ​ផ្សែង​ដុត​សំរាម​ថង់​ប្លា​ស្ទិ​ក ចេញពី​តំបន់​បុរី​ឯក​ភ្នំ បាន​បង្ក​ក្លិន​ស្ងៀម​ឈួ​ល​ជះឥទ្ធិពល​ដ៏​ពិបាក​ទ្រាំ ដែល​សូម្បី​ដេក​ក៏ត្រូវ​ពាក់​ម៉ាស់​ដែរ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Satya SH បាន​បង្ហោះ​សារ​រៀបរាប់​ពី​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ ឲ្យ​ដឹងថា​៖ «​ប្រជាជន​រស់នៅក្នុង​ខេត្តបាត់ដំបង ទាំងមូល​មិនយូរ​ទេ​ប្រហែលជា​កើត​ជំងឺ​សួត​ងាប់​អស់​មិនខានឡើយ មិនចាំបាច់​ជំងឺ​កូ​រ៉ូ​ណា​ចូលមក​ទេ​។

​ដោយសារតែ​ការដកដង្ហើម​ស្រូបយក​ផ្សែង​ពុល​អាក្រក់​ពី​ការដុត​សំរាម ថង់​ផ្លាស់​ស្ទិ​ក បង្កអោយមាន​ផ្សែង​ពុល​សក្បុះ​ដូច​អ័ព្ទ​ពេញ​ក្នុង​ក្រុង​ទាំងមូល​។ ដេក​យប់​ឡើង​ក៏​ពាក់​ម៉ាស់​ដែរ ព្រោះ​ប្រជាពលរដ្ឋ​មួយចំនួនធំ​នៅក្នុង​ក្រុង​បាត់ដំបង​ទាំងមូល ត្រូវ​ទទួល​ក្លិន​ស្ងៀម​មិនល្អ គឺ​ក្លិន​អាក្រក់​នេះ​។​

​ដោយ​ក្ដី​អនុគ្រោះ​ពី​ខ្ញុំ​ក៏ដូចជា​ប្រជាជន​ក្នុង​ខេត្តបាត់ដំបង​ទាំងអស់ សូម​បងប្អូន​ជួយ​ចែករំលែក​ដើម្បី​ឲ្យ​អាជ្ញាធរ​បានឃើញ និង​ចុះជួយ​ទប់ស្កាត់​ជាបន្ទាន់​ផង​»​។​

​ជាមួយគ្នានេះ​ផងដែរ គេ​ក៏​បានឃើញ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន ដែលជា​អ្នកក្រុង​បាត់​បាត់ដំបង ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​នេះ បានលើកឡើង​ឲ្យ​ដឹងផង​ដែរ​ថា​៖ «​ខ្ញុំ​នៅ​ជិត​ម្ដុំ​នឹង អស់​និយាយ​ហើយ​, ខ្ញំ​ធ្លាប់​លើក​ច្រើន​ដែរ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​សោះ​, នៅ​ផ្លូវ​ឯក​ភ្នំ ខ្លាំង​ជាង​នឹង​ទៀត ដោះស្រាយ​អត់​ចេញ​ទេ​, យប់មិញ​ដេក​អត់​លក់​ទេ​ភ័យ​បង ឥឡូវ​ដេក​ឈឺ​ហើយ​, រាល់​យប់​ដូច​ចុះ​អ័ព្ទ​អ៊ីចឹង​,….»​។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ការដុត​សំរាម​ថង់​ប្លា​ស្ទិ​ក ឬ​ស្លឹកឈើ នៅតាម​ទីសាធារណៈ ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់​នៅ​សហភាព​អឺរ៉ុប ពីព្រោះ​វា​បញ្ចេញ​ផ្សែង​ពុល​ក្នុង​ចំនួន​ដ៏​ច្រើន​ទៅក្នុង​បរិយាកាស ដែល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ផ្លូវដង្ហើម​។ ដូច្នេះ សូម​លោក​អភិបាលខេត្ត​/​ក្រុង មេត្តា​មាន​វិធានការ​ណ៏​ចំពោះ​បញ្ហា​នេះ​ផង​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×