Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នាំចេញ​អង្ករ ក្នុង​ខែ​ដំបូង​ឆ្នាំ​២០២១​សរុប​បាន ៣៤ ០០០​តោន ធ្លាក់ចុះ ៣២​ភាគរយ​

spot_img

​ភ្នំពេញ ៖ ការនាំចេញ​អង្ករ​របស់​កម្ពុជា ក្នុង​ខែមករា​ឆ្នាំ​២០២១ ទៅកាន់​ទិសដៅ​ចំនួន​២៨​ប្រទេស សម្រេចបាន​ជារួម ៣៤ ២៧៣ តោន គិត​ជា​ទំហំ​ទឹកប្រាក់​ចំនួន ៣០,៧៦​លាន​ដុល្លារ​អាមេរិក ដែលមាន​ការថយចុះ​ជារួម ជាង​៣២​ភាគរយ​។

​ការធ្លាក់ចុះ​នេះ​បណ្តាលមកពី​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប បាន​ថយចុះ ជិត ៦០​ភាគរយ ខណៈដែល​ទីផ្សារ​ប្រទេស​ចិន នៅតែ​បន្ត​មាន​ភាព​វិជ្ជមាន ពោលគឺ​កើនឡើង​ជិត ៨​ភាគរយ បើ​ប្រៀបធៀប​នឹង​ខែមករា កាលពី​ឆ្នាំមុន​។​

​ការធ្លាក់ចុះ​នៃ​ការនាំចេញ​អង្ករ ក្នុង​ខែមករា​នេះ ជាពិសេស​ទៅកាន់​ប្រទេស​សមាជិក​សភាព​អឺរ៉ុប ដែលមាន​ការធ្លាក់ចុះ​ដល់​ទៅជិត ៦០​ភាគរយ គឺ​បណ្តាលមកពី​មូលហេតុ​ចម្បង​គឺ​បញ្ហា​ដឹកជញ្ជូន​តាម​កប៉ាល់ ដោយ​កង្វះ​ទូ​កុង​ទឺ​ន័​រ​សម្រាប់​អង្ករ ដែលជា​ទំនិញ​ធ្ងន់ មិនមាន​កន្លែង​ផ្ទុក​គ្រប់គ្រាន់ របស់​កប៉ាល់ ការដឹកជញ្ជូន​ពី​កំពង់ផែ​ក្រុងព្រះសីហនុ ទៅ​ប្តូរ​នៅ​កប៉ាល់​មេ​ទៅ​អឺរ៉ុប និង​តម្លៃ​ទៀតសោត បាន​ឡើង​ខ្ពស់ ដល់​ទៅ ៥​ដង នៃ​តម្លៃ​ឆ្នាំមុន​។

​ចំពោះ​ទីផ្សារ​ចិន​បាន​កាន់កាប់​ចំណែក ៤៧ ភាគរយ​នៃ​ការនាំចេញ​ស​រុ​ដែល​គិត​ជា​ចំនួន​គឺមាន​ចំនួន ១៦ ១៦៣​តោន និង​មានការ​កើនឡើង ៧,៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ចំពោះ​ប្រភេទ​អង្ករ​នាំចេញ​ក្នុង​ខែមករា​ឆ្នាំ​២០២១ ឃើញថា ចំនួន ៨៧,៦​ភាគរយ គឺ​អង្ករ​ក្រអូប ដែល​រួមមាន​ទាំង ក្រអូប​ប្រណីត សែន​ក្រអូប អង្ករ​សរីរាង្គ​ផ្ការ​ម្លិះ​ជាដើម​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×