Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! នៅ​ក្មេង​សោះ ទើប​១៦​ឆ្នាំ តែ​កុំ​ស្មាន ទម្រាំ​បាន​មុខមាត់​បែបនេះ គឺ​ត្រូវ​ឆ្លងកាត់​ក្រោម​ផ្លែកាំបិត​ក្បែរ ១០០ ដង​ (វីដេអូ)

spot_img

​ក្មេងស្រី​ម្នាក់​ឈ្មោះថា Zhou Chuna បាននិងកំពុង​ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង នៅលើ​បណ្តាញ​សង្គម​ចិន​។ ចំណុច​ពិសេស​បំផុត​របស់ Zhou គឺថា​នាង​បាន​ឆ្លងកាត់​ការវះកាត់​កែ​សម្ផស្ស​រហូតដល់​ប្រហែល ១០០ ដង នៅក្នុង​រយៈពេល ៣ ឆ្នាំ​។​

Zhou អាយុ​ទើបតែ ១៦ ឆ្នាំ ត្រូវបាន​សារព័ត៌មាន​ចិន​និយាយថា ជា​អ្នកញៀន​វះកាត់​កែ​សម្ផស្ស​ដ៏​មិនធម្មតា​ម្នាក់ ព្រោះ​នាង​មិន​ស្ទាក់ស្ទើរ​ក្នុងការ​ចែករំលែក​ថា នាង​បាន​ឆ្លងកាត់​ការ «​អន្តរាគមន៍​» ពី​គ្រឿងសំអាង​រាប់មិនអស់ ដើម្បី​កែលម្អ​រូបរាង​របស់​នា​ង​។​

Zhou ក៏ត្រូវ​បានចាត់ទុក​ថា​ជា​តួលេខ «​ល្បីល្បាញ​» នៅលើ​បណ្តាញ​សង្គម​ចិន ដែលមាន​អ្នកតាមដាន​ជាង ៣០ ម៉ឺន​នាក់ ពី​ក្មេងស្រី​ម្នាក់នេះ ដែលមាន​រូបរាង​ធម្មតា តែ​មុខមាត់​ដូច​តុក្កតា​ជ័រ ក្រោយ​ឆ្លងកាត់​កែ​វះកាត់​កែ​សម្ផស្ស​ក្នុង​រយៈពេល ៣ ឆ្នាំ​។​

​តែ​យ៉ាងណា ជាមួយនឹង​កែ​សម្ផស្ស​ដ៏​ច្រើន​លើសលុប​នេះ ក៏បាន​បណ្តាល​ឲ្យ Zhou ត្រូវ​ជួប​បញ្ហា​សុខភាព​ផងដែរ ដូចជា​ធ្លាក់​ក្នុងស្ថានភាព «​បាត់​ការចងចាំ និង​ភ្លេចភ្លាំង​ច្រើន​»​។ ប៉ុន្តែ បើទោះជា​បែបនេះ​ក្តី Zhou មាន​មោ​ន​ទ​ភាពខ្លាំង​ថា វា​មានតម្លៃ​សម្រាប់​រូបនាង​ដែល​ទទួលបាន​មុខមាត់​ដែល​ខ្លួន​ចង់បាន​។​

Zhou បាន​ប៉ាន់ប្រមាណ​ថា នាង​បាន​ចំណាយលុយ ៤ លាន​យ័ន (​ស្មើនឹង​ជាង ៦ សែន​ដុល្លារ​អាមេរិក​) ទៅលើ​ការវះកាត់​កែ​សម្ផស្ស​នេះ​។ ក្នុងនោះ លុយ​ភាគច្រើន​គឺ​ត្រូវបាន​ចំណាយ​ដោយ​ឪពុកម្តាយ​របស់​នាង ដែលជា​អ្នក​អាជីវកម្ម​រកស៊ី​មានការ​រីកចម្រើន​គួរសម​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×