Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់ជំនួយ​ទឹកប្រាក់ ២,៤៧៥​លាន​រៀល សម្ភារៈ និង​ឃី​ត សម្រាប់​ពលករ​ខ្មែរ​ធ្វើ​ច​ត្តា​ឡី​ស័ក អំឡុង​ចូលឆ្នាំ​ចិន​

spot_img

​ភ្នំពេញ ៖ បើតាម​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ឲ្យ​ដឹងថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានសម្រេច​ផ្តល់ជំនួយ​ទឹកប្រាក់​ចំនួន ២,៤៧៥​លាន​រៀល សម្ភារៈ និង​ឃី​ត មួយចំនួន​បន្ថែមទៀត ដល់​ខេត្ត​កម្ពុជា​ចំនួន ៤ នៅជាប់​ព្រំដែន​ថៃ ដើម្បី​ត្រៀម​រៀបចំ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដល់​ពលករ​ខ្មែរ ត្រឡប់​មកពី​ថៃ​ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ចិន​។

​ខេត្ត​ទាំង​៤ ទទួលបាន​ជំនួយ​នេះ រួមមាន​៖

១- ខេត្តបាត់ដំបង ទទួលបាន​ថវិកា ៣៧៥​លាន​រៀល ឃី​ត ១៥០០ ទឹក​សុទ្ធ​២០០០​កេស និង​មី​កញ្ចប់ ១៥០០​កេស​.

២- ខេត្តបន្ទាយមានជ័យ ទទួលបាន​ថវិកា ១,១៧០​លាន​រៀល ឃី​ត​ចំនួន​៤០០០ ទឹក​សុទ្ធ​៣០០០​កេស និង​មី​កញ្ចប់ ១០០០​កេស​.

៣- ខេត្ត​ឧ​ត្ត​រ​មានជ័យ ទទួលបាន​ថវិកា ៧៨០​លាន​រៀល ឃី​ត​ចំនួន​៣០០០ ទឹក​សុទ្ធ​ចំនួន​៦០០០​កេស និង​មី​កញ្ចប់​ចំនួន​៣០០០​កេស​

៤- ខេត្ត​ប៉ៃលិន ទទួលបាន​ថវិកា​១៥០​លាន​រៀល ទឹក​និង សុទ្ធ​៥០០​កេស​.

​បើតាម​លោកស្រី យក់ សម្បត្តិ បញ្ជាក់ថា ថវិកា​ទាំងនេះ គឺ​សម្រាប់​ត្រៀម​រយៈពេល​២​សប្តាហ៍ ចាប់ពី​ថ្ងៃទី​០២ ដល់​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយសារតែ​អំឡុងពេល​បុណ្យចូលឆ្នាំ​ចិន ខាងមុខនេះ អាច​នឹងមាន​ការកកស្ទះ​តាម​ដងផ្លូវ ហើយ​ក្រុមហ៊ុន​មួយចំនួន​នឹង​ឈប់សម្រាក​។

​លោកស្រី បាន​បន្ថែមថា ពេលនេះ​អំណោយ​សម្រាប់​ខេត្ត​ឧ​ត្ត​រ​មានជ័យ កំពុង​ដឹកជញ្ជូន​ទៅកាន់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយឡែក​ខេត្ត ៣​ទៀត កំពុង​បន្ត​រៀបចំ​ដឹក​ទៅ​ប្រគល់ជូន​, ហើយ​សម្រាប់​ថវិកា​ក៏​កំពុង​រៀបចំ​ផ្ទេរ​ទៅកាន់​រដ្ឋបាលខេត្ត​ទាំង​៤ ផងដែរ​។​

​របាយការណ៍​ក្រសួងសុខាភិបាល ឱ្យដឹងថា រហូតមកដល់​ពេលនេះ មាន​ពលករ​ខ្មែរ​ចំនួន​ជាង ២​ម៉ឺន​នាក់ បាន​ត្រឡប់​ពី​ប្រទេស​ថៃ ហើយ​ត្រូវ​បានដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្ត​ជាប់​ព្រំដែន ក្នុងប្រទេស​កម្ពុជា​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

spot_img
×