Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណាងរកមនុស្ស៖ ប៉ាន់តែកញ្ចាស់ទិញលេងតម្លៃ ១៥ផោន តែដល់លក់វិញ ព្រះអើយ…៥៧៥.០០០ផោនឯណោះ!

spot_img

ទោះបីជាអ្នកជំនាញប្រមាញ់វត្ថុបុរាណក្តី ក៏មើលច្រឡំប៉ាន់តែកញ្ចាស់ បាត់គម្របដៃកាន់ប្រេះ១កន្លែង… ថាពុំមែនជារបស់កម្រអ្វីទេ។

…ប៉ុន្តែប៉ាន់តែនេះជាស្នាដៃរបស់ John Bartlan ជាងជំនាញខាងស្មូនសញ្ជាតិអង់គ្លេស ហើយលោកបានធ្វើវាពេលនៅលើសំពៅអំឡុងពេលធ្វើដំណើរតាមសមុទ្រអាត្លង់ទិក តាំងពី… ២៥០ឆ្នាំមុន។

តាម Telegraph ប៉ាន់តែនេះជាតឹកតាងគូសបញ្ជាក់ពីវេលាចាប់កំណើតស្នាដៃស្មូនព័រសឺឡែន អាមេរិក។ ក្រោយការវាយតម្លៃរបស់អ្នកជំនាញការប៉ាន់តែកញ្ចាស់ទិញអស់ ១៥ផោន អង់គ្លេស លក់បានដល់ទៅ ៥៧៥.០០០ ផោនអង់គ្លេស ក្នុងការដេញថ្លៃ។

ម្ចាស់ថ្មីរបស់វាគឺលោក Rod Jellicoe តំណាងឲ្យសារៈមន្ទីរវិចិត្រសិល្បៈ Netro Politan នៅបុរីញូយ៉ក -កន្លែងដែលប៉ាន់តែបាត់គម្រប និងត្រូវបានដាក់តាំងបង្ហាញ។

… តាមដឹងនោះម្ចាស់ដើមរបស់វា ពុំមានពាក្យពេចន៍អ្វីក្រៅពីរបូតមាត់ថា ៖ “អរគុណព្រះជាម្ចាស់!” ប៉ុណ្ណោះ៕ ចន្ទ្រា

spot_img
×