Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកដំណើរ​ចេញ​អស់ហើយ​ធម៌​! ខណៈ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​ពី​ស្ពាន​ថ្មើរជើង ព្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត​ដោយសារតែ​… (​វីដេអូ​)

spot_img

​អ្នកដំណើរ និង​ក៏ដូចជា​អ្នកបើកបរ Grab និង Gojek ពិតជា​មានការ​រន្ធត់​ចិត្តជា​ខ្លាំង និង​ប្រញាប់ប្រញាល់​ជួយសង្គ្រោះ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ដែល​បាន​កំពុង​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ថ្មើរជើង​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ចំណុច​ស្ពាន​ថ្មើរជើង​មួយកន្លែង នៅក្នុង East Jakarta ប្រទេស​ឥណ្ឌូណេស៊ី កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ កន្លងទៅ​។​

​តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​ត្រូវបាន​ថត​ដោយ​អ្នកដំណើរ​ម្នាក់​ពោរពេញ​ក្តី​រន្ធត់​ជាខ្លាំង បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់ កំពុង​ព្យាយាម​លើក​ស្ត្រី​នោះ ខណៈ​ក្រុម​អ្នកបើកបរ Grab និង Gojek បាន​បញ្ឈប់​ចរាចរណ៍ និង​ប្រមូល​ផ្តុំគ្នា​ព័ទ្ធ​ជា​រង្វង់ ដើម្បី​ជួយសង្គ្រោះ​។ នៅ​ទីបំផុត ពួកគេ​បាន​គ្រប់គ្រង​លើក​ស្ត្រី​ធ្វើអត្តឃាត​នោះ ដោយ​សុវត្ថិភាព​។​

​ពួកគេ​បន្ទាប់មក បានដាក់​នាង​ចុះ​លើផ្លូវ​ដើរ និង​ផ្តល់​ទឹក​ឲ្យ​ផឹក និង​ព្រមទាំង​បញ្ចុះបញ្ចូល​ណែនាំ​កុំ​ឲ្យ​នាង​មាន​ផែនការ​បញ្ចប់ជីវិត តាមរយៈ​ការធ្វើអត្តឃាត​បែបនេះ​ទៀត​។​

​ជុំវិញ​ករណីនេះ​ផងដែរ ក្រោយមក គេ​ក៏បាន​បញ្ចេញ​ឲ្យ​ដឹងថា ស្ត្រី​នោះ​កំពុងមាន​វិបត្តិ​ផ្លូវចិត្ត​យ៉ាងខ្លាំង ក្រោយពី​ប្រុស​ស្នេហ៍​របស់​នាង​បាន​បោះបង់​នាង​ចោល ខណៈដែល​ពេលនេះ នាង​ក៏មាន​ផ្ទៃពោះ ៥ ខែ ទៅហើយ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×