Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ប៉ូលិស​កម្ពុជា​ជួប​ជាមួយ FBI អាមេរិក​ពី​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​និង​ឧក្រិដ្ឋ​ឆ្លងដែន​គ្រប់​ប្រភេទ​

spot_img

​ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជួបពិភាក្សា​ការងារ​ជាមួយ​តំណាង FBI និង​មន្ត្រី​ខាង​ផ្នែក​នយោបាយ រួមទាំង​មន្ត្រី​សរសេរ​របាយការណ៍​ប្រចាំ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​មានប្រសាសន៍ថា គោលបំណង​សំខាន់ នៃ​ជំនួប​ពិភាក្សា​នេះ គឺ​ការពិគ្រោះ​យោបល់​ដើម្បី​បន្ត​ពង្រឹង​កិច្ចសហការ​រវាង​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជា និង​អាមេរិក ក្នុងការ​ប្រយុទ្ធប្រឆាំង​បទឧក្រិដ្ឋ​ឆ្លងដែន​គ្រប់​ប្រភេទ​។

​ហើយ​ភាគី​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​សហប្រតិបត្តិកា​រដែ​ល​កើតចេញពី​សកម្មភាព​ស​ហ​ការ​របស់​មន្ត្រី​អនុវត្ត​ច្បាប់ និង​អង្គភាព​អនុវត្ត​ច្បាប់ នៃ​ភាគី​ទាំងពីរ ដែល​ក្នុងនោះ​មាន​នគរបាលជាតិ​កម្ពុ​ជា និង​ខាង​អាមេរិក មាន FBI , HSI , ICE ដែល​កន្លងមក​បា​នស​ហ​ការ​គ្នា​បាន​យ៉ាង​ល្អប្រសើរ​។ ដោយ​ភាគី​អាមេរិក​បាន​វាយតម្លៃថា លទ្ធផល​ទាំងនេះ គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​ឆ្លុះបញ្ចាំង​អំពី​ទំនាក់ទំនង​យ៉ាង​ល្អប្រសើរ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​។​
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តថា ភាគី​ទាំងពីរ​ក៏បាន​យក​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្ស​មក​ពិភាក្សា ដែល​កន្លងមក​ខាង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បានដាក់​ចេញ​នូវ​អនុសាសន៍​មួយចំនួន​ពាក់ព័ន្ធ​នឹង​ស្ថានភាព​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។ ដោយ​ក្នុង​កិច្ចពិភាក្សា​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រាយ​បំភ្លឺ​យ៉ាងច្រើន​នូវ​បណ្តា​អនុសាសន៍​មួយចំនួន​ពាក់ព័ន្ធ​ដល់​ដែន​សមត្ថកិច្ច​របស់​ន​គ​របាល​ជាតិ ទាំង​ទិដ្ឋភាព​ច្បាប់ ទាំង​ដែន​សមត្ថកិច្ច និង​ទាំង​បទពិសោធន៍ រួមទាំង​ស្ថានភាព​ជាក់ស្តែង​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។
​តាម​ការបកស្រាយ​នេះ ភាគី​អាមេរិក​បានទទួល​យក និង​យល់ច្បាស់​អំពី​ស្ថានភាព​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។ ភាគី​អាមេរិក​ក៏បាន​ឯកភាព​ថា ការវាយតម្លៃ​អំពី​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​នាពេល​កន្លងមក​ហាក់ដូចជា​មានការ​ភ័ន្តច្រឡំ ខ្វះ​មូលដ្ឋាន​ព័​ត៍​មាន​ច្បាស់លាស់​មិន​ពិតប្រាកដ ដែល​ធ្វើ​ឲ្យ​ការវាយតម្លៃ​ពុំ​ច្បាស់លាស់​មិនមាន​តម្លាភាព ជាពិសេស​គឺ​ការយល់ដឹង​អំពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​មិនទាន់បាន​ច្បាស់លាស់​។

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បន្តទៀតថា ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​បន្ត​កិច្ចសហការ​រួមមានៈ ជម្រុញ​ការផ្លាស់ប្តូរ​ព័​ត៍​មាន​គ្នា​ឲ្យ​បានច្បាស់លាស់​ជាពិសេស​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស គឺ​ភាគី​អាមេរិក​ស្នើ​ភាគី​កម្ពុជា​ផ្តល់​ទិន្នន័យ​បទល្មើស សភាពការណ៍​បទល្មើស និង​លទ្ធផល​នៃ​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។ ចំពោះ​ចំណុច​នេះ អគ្គស្នងការ​នគរបាល​ជាតិ​បាន​បើក​ជំហ​ហរ និង​សន្យា​ផ្តល់​ព័​ត៍​មាន​ឲ្យ​បាន​ទាន់ពេល និង​ច្បាស់លាស់​ជូនទៅ​ភាគី​អាមេរិក​។ ជម្រុញ​កិច្ចសហប្រតិបត្តិការ​គាំទ្រ​លើកកម្ពស់​ជួយ​គ្នា​ក្នុង​ការកសាង​ធនធានមនុស្ស ដោយ​ភាគី​អាមេរិក​បាន​សន្យាថា នឹង​ជួយ​បណ្តុះបណ្តាល​ជំនាញ​ស៊ើបអង្កេត ប្រឆាំង​ការជួញដូរ​មនុស្ស​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប តាម​សំណូមពរ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×