Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាចាប់ដំណើរការ

spot_img

ភ្នំពេញ៖ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ ត្រូវបានចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះហើយ ដោយមានការិយាល័យបោះឆ្នោតចំនួន៣៣ នៅទូទាំង២៥រាជធានី-ខេត្ត និងមានអង្គបោះឆ្នោតសរុបចំនួន ១១៦៩៥រូប ក្នុងនោះមាន សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ចំនួន ១១៥៧២រូប និងតំណាងរាស្ត្រចំនួន ១២៣រូប។

មន្ត្រីគ ជ ប បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤នេះ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជាលេខរៀងទី១ គណបក្សយុវជនកម្ពុជាលេខរៀងទី២ គណបក្សខ្មែររួបរួមជាតិ លេខរៀងទី៣ និងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចលេខរៀងទី៤។

នៅពេលការិយាល័យបោះឆ្នោតចាប់ដំណើរការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាសមាជិកសភា អញ្ជើញទៅបោះឆ្នោត នៅការិយាល័យក្នុងមណ្ឌលភូមិភាគទី៣ ក្នុងក្រុងតាខ្មៅ នៃខេត្តកណ្តាល សម្ដេចចក្រីហេង សំរិន អញ្ជើញទៅបោះឆ្នោតនៅការិយាល័យនៃភីមិភាគទី២ ក្នុងក្រុងកំពង់ចាមខេត្តកំពង់ចាម សម្ដេចវិបុលសេនាភ័ក្ដីសាយ ឈុំ អញ្ជើញទៅបោះឆ្នោតនៅការិយាល័យមណ្ឌលភ្នំពេញ សម្ដេចក្រឡាហោម ស ខេង អញ្ជើញទៅបោះឆ្នោតនៅការិយាល័យ ក្រុងបាត់ដំបងខេត្តបាត់ដំបងមណ្ឌលភូមិភាគទី៥ សម្ដេចពិជ័យសេនាទៀ បាញ់ អញ្ជើញទៅបោះឆ្នោតនៅការិយាល័យក្រុងសៀមរាបខេត្តសៀមរាបមណ្ឌលភូមិភាគទី៤។

នៅព្រឹកថ្ងៃទី២៥កុម្ភៈនេះមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិធំៗចំនួន ៣០០នាក់ មកពីអង្គភាពសារព័ត៌មានចំនួន៣៨ បានទៅផ្តិតយករូបភាពនិងព័ត៌មានក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ ចំនួនអ្នកសារព័ត៌មានខាងលើនេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា អ្នកសារព័ត៌មានទាំង៣០០នាក់ ទទួលបានការអនុញ្ញាតពី គ.ជ.ប និងម្នាក់ៗមានបណ្ណសារព័ត៌មាន ដែលចេញដោយ គ.ជ.ប រួចជាស្រេច ដើម្បីមានសិទ្ធិថត និងយកព័ត៌មាននៅតាមការិយាល័យបោះឆ្នោតនីមួយៗ នៅទូទាំង ៨ភូមិភាគ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×