Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រតែងតាំង និងផ្តល់ឋានៈ ដល់ស៊ន សៀវម៉ី ជាជំនួយការសម្តេចវិបុលសេនាភក្តី

spot_img

ភ្នំពេញៈ កីឡាករិនីជម្រើសរើសជាតិ តៃក្វាន់ដូ WTF កម្ពុជា ស៊ន សៀវម៉ី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយកបន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ។

លោក យូ វីរៈ ជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ។ នេះ បើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២១។

កីឡាការិនី ស៊ន សៀវម៉ី បានបំបែកកំណត់ត្រាជា ប្រវត្តិសាស្ត្រ កីឡាតេក្វាន់ដូរបស់កម្ពុជាក្នុងរយៈ ពេល ៦២ ឆ្នាំមកនេះ ដោយដណ្ដើមបានមេដាយ មាសក្នុងការប្រកួតវគ្គជម្រុះក្នុងតំបន់អាស៊ីនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ស៊ន សៀវម៉ី កើតថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៥ ក្នុងគ្រួសារខែ្មរ ដែលមានឪពុកដើមកំណើតចិន។ សៀវម៉ី គឺជាកីឡាការិនីជម្រើសជាតិ
កម្ពុជា ផ្នែកវិញ្ញាសា តៃក្វាន់ដូ ទទួលបានមេដាយសំរឹទ្ធ កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ី និងមេដាយមាសក្នុងឆ្នាំ២០១៣ នៅប្រទេសភូមា។ សៀវម៉ី ទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី២០១៤ នៅទីក្រុងអ៊ីនឆុន សាធារណរដ្ឋកូរ៉េ។ សៀវម៉ី ទទួលជោគជ័យដោយទទួលបានមេដាយមាសក្នុងការប្រកួតជម្រុះកីឡាតៃក្វាន់ដូ ដែលធ្វើឡើងនៅខែមេសា ឆ្នាំ២០១៦ ក្នុងប្រទេសហ្វីលីពីន ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល។ សៀវម៉ី ក៏ទទួលបានមេដាយប្រាក់ក្នុងការប្រកួតកីឡាតៃក្វាន់ដូ ទ្វីបអាស៊ី ដែលប្រារព្ធធ្វើឡើងនៅខែមេសា ឆ្នាំ២០១៦ ក្នុងប្រទេសហ្វីលីពីន ផងដែរ។

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ឮ២០១៤ នៅ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ស៊ន សៀវម៉ី ត្រូវបានតែងតាំងជា អគ្គរាជទូតសុច្ឆន្ទៈ ឯកសិទិ្ធក្រុមហ៊ុនសែលកាត ។

spot_img
×