Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ល្អ​មធ្យម​។ ថ្វីបើ​ការងារ​ខ្លះ​ពុំ​សម្រេច​ដូច​បំនង តែបើ​អ្នកប្រមូល​អារម្មណ៍​នឹង​ម្ចាស់ការ នឹង​ទទួលបាន​ផល​ខ្លះៗ​ដែរ​។ ត្រូវ​វាងវៃ​ឆក់​ឱកាស ដើម្បី​ស្វះ​ស្វែងរក​ចំណូល​។ ដើម្បី​ទទួលបាន​មនោសញ្ចេតនា ឆ្លើយតប​ល្អប្រសើរ គប្បី​ឈោង​ឆ្ពោះ តោង​ឲ្យ​ជាប់​។ ទិស​នាំ​សំណាង​ទិស ឦ​សាន្ត តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង​ទឹកសមុទ្រ​។ អ្នក​ជួយ​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​សព្វសារពើ​ប្រព្រឹត្ត​ទៅដោយ​រលូន បើ​ប្រឈម​ឧបសគ្គ​មាន​អ្នក​ជួយ​យកអាសារ​។ ជា​ឱកាស​ដាក់ទុន​រកស៊ី ចំណូល​កើនឡើង​។ ទំនាក់ទំនង និង​ដៃគូ​ប្រសើរ​ណាស់​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង​ស្លាបកំភេម​។ អ្នក​ជួយ​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំខាល ៖ រាសី​ល្អ​មធ្យម​។ ទោះបី​មានការ​លំបាក​ខ្លះ​តែ​ដោយ​ទេពកោសល្យ​របស់​អ្នក​អាច​រៀបចំ​វា​ឲ្យ​ដំណើរការ​បានល្អ​។ ជា​ឱកាស​វិ​ន​យោ​យោគ​រកស៊ី​ប្រសើរ​ល្អ​។ តាមរយៈ​អ្នកដទៃ គេ​អាច​ឧទ្ទេសនាម​ដៃគូ​ល្អ​សម្រាប់​អ្នក​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ទឹកដោះគោ​។ អ្នក​ជួយ​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំថោះ ៖ រាសី​ធ្លាក់ចុះ​។ ត្រូវ​ប្រុងប្រយ័ត្ន ព្រោះ​អាច​ធ្លាក់ចូល​អន្ទាក់​របស់​គូប្រជែង​កុំ​ប្រហែស ព្រោះ​អ្នក​អាច​ខាតបង់​លុយកាក់​ទទេៗ​។ មាន​ជន​ទុ​ច្ច​រិ​ក​តាម​ប៉ង​ធ្វើបាប​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍ ពណ៌​នាំ​សំណាង​ពណ៌​ទឹកដោះគោ​។ អ្នក​ជួយ​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំរោង ៖ រាសី​ឡើង​ខ្ពស់​។ ការប្រឹងប្រែង​កន្លងមក​របស់​អ្នក​ឥឡូវ​ទទួលបាន​លទ្ធផល​សក្តិសម​។ សមត្ថភាព​ក្តាប់​ឱកាស និង​ភាពវាងវៃ ជួយ​អ្នកបង្កើន​ប្រាក់ចំណូល​បន្ថែមទៀត​។ ទិស​នាំ​លាភ​ទិស​ខាងលិច ប្រយ័ត្ន​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ស អ្នក​ជួយ​យកអាសា​ឆ្នាំវក​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ​។ កុំ​សន្សំ​ការងារ​ហួសហេតុ នាំ​ឲ្យ​លទ្ធផល​ចុងក្រោយ​ពុំ​ដូច​ប្រាថ្នា​។ គប្បី​បែងចែក​សមស្រប ពង្រីក​សមត្ថភាព​រប​ស់​កូនចៅ ទើប​ជា​វិធី​ប្រសើរ​បំផុត​។ ចំណូល​ធម្មតា ប្រយ័ត្ន​ពុំ​លោភលន់​ឲ្យ​សោះ​។ គប្បី​ឆ្លៀតពេល​សម្រាក​កម្សាន្ត​ខ្លះ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ស​។ អ្នក​ជួយ​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំមមី ៖ រាសី​ធ្លាក់ចុះ​។ គប្បី​ប្រឹងប្រែង​រក្សា​ស្ថានភាព​ឲ្យ​មាន​លំនឹង និង​ប្រុងប្រយ័ត្ន ព្រោះ​មាន​គេ​ប៉ង​ឆក់យក​សមិទ្ធ​ផលរប​ស់​អ្នក​។ មានរឿង​រកាំរកូស​ច្រើន ទិស​នាំ​លាភ​ទ​ទិសឦសាន តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ទឹកដោះគោ​។ អ្នក​ជួយ​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំមមែ ៖ រាសី​ធ្លាក់ចុះ​។ ស្ថានភាព​ផ្លូវចិត្ត​ពុំ​នឹងនរ ប៉ះពាល់​ដល់​ការងារ និង​កើតមាន​រឿងរ៉ាវ​ជាមួយ​គេ​។ ពុំជា​ពេល​ត្រូវ​ដាក់ទុន​រកស៊ី​ឡើយ​។ ក្នុង​ទំនាក់ទំនង​គប្បី​ចេះ​លើកលែង​កុំ​ចចេស​ឲ្យ​សោះ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​ជួយ​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់​។ ឱកាសល្អ​ក្នុង​ការងារ​បានមក​ដល់ កុំ​រារែក​ចិត្ត ត្រូវ​សុទិដ្ឋិនិយម មាន​ជំនឿ​លើ​ខ្លួនឯង​។ ចំណូល​កើនឡើង​ល្អ​។ ជា​ថ្ងៃមួយ​ប្រកបដោយ​ភាព​រីករាយ​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង លឿង​, ទឹកដោះគោ​។ អ្នក​ជួយ​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ល្អ​មធ្យម​។ អាច​ស្ងប់​ចិត្តនឹង​ការងារ តែ​ត្រូវ​ចំណាយ​ពេលខ្លះ​គិតគូរ​ផែនការ​ទៅមុខ​។ ចំណូល​ចំណាយ​ធម្មតា កុំ​បារម្ភ​។ ទិស​នាំ​លាភ​អាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ស្លាបកំភេម អ្នក​ជួយ​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ធ្លាក់ចុះ​។ បានការ​ជួយឧបត្ថម្ភ​ពី​អ្នកដទៃ ទើប​រក្សាបាន​លំនឹង​ការងារ​។ ការរារែក​ចិត្ត​របស់​អ្នកធ្វើ​ឲ្យ​ឱកាស​រកលុយ​ទៅ​ចោល​បាត់​។ គប្បី​ចំណាយពេល​រក្សា​មនោសញ្ចេតនា​ឲ្យ​គ្រួសារ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​។ អ្នក​ជួយ​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំកុរ ៖ រាសី​ល្អ​មធ្យម​។ គប្បី​ត្រៀម​ស្មារតី​ប្រឈម​នឹង​បញ្ហា​មួយចំនួន​អាច​កើតមាន​។ ការ​អំណត់​ព្យាយាម​នាំ​លាភ​ដល់​អ្នក​។ ត្រូវមាន​ការប្រឹងប្រែង​ស្វែងរក “​សំឡេង​រួម​” សម្រាប់​ទំនាក់ទំនង​ផ្សេងៗ​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ទឹកដោះគោ អ្នក​ជួយ​យកអាសា​ឆ្នាំឆ្លូវ​៕​

spot_img
×