Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនលីយ៉ុងផាត់ ចាប់តំណាងពលរដ្ឋ ៥០គ្រួសារ តវ៉ាលើទំនាស់ដីធ្លី

spot_img

ខេត្តព្រះកោះកុង ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង បានចាប់ខ្លួនតំណាងប្រជាពលរដ្ឋ ៥០គ្រួសារ ឈ្មោះ ហេង សុខ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិសំរុងកែវ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន SEZ របស់ លោកឧកញ៉ា លី យ៉ុងផាត់។

មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តកោះកុង (Adhoc) លោក ញៀប សំអឿន បានឲ្យដឹងថា តំណាងពលរដ្ឋឈ្មោះ ហេង សុខ ត្រូវឈ្មោះ ចាន់ ណាគ្រី ជាមេការក្រុមហ៊ុន SEZ និងលោក គឹម វណ្ណា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ចាប់ខ្លួនពីកន្លែងដីមានទំនាស់ កាលពីម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។ លោកថា បច្ចុប្បន្ននេះ លោក ហេង សុខ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តកោះកុង។

លោក ញៀប សំអឿន បានឲ្យដឹងទៀតថា កាលពីដើមខែធ្នូ ឆ្នាំ២០១៧ ក្រុមហ៊ុន SEZ បានប្រើគ្រឿងចក្រជាច្រើនគ្រឿង ឈូសឆាយដី របស់ប្រជាពលរដ្ឋចំនួន៥០ គ្រួសារ នៅចំណុចឆាយក្រូចប៉ះពាល់លើផ្ទៃដីទំហំ ១០ ៣ហិចតារ ដែលក្រុមហ៊ុននេះ បានអះអាងថា បានទូទាត់សំណងជូនប្រជាពលរដ្ឋរួចហើយ។

មន្ត្រីសង្គមស៊ីវិលបន្តថា ការចាប់ខ្លួនតំណាងពលរដ្ខ លោក ហេង សុខ ធ្វើឡើងនៅគ្រាតំណាងរូបនេះ បានព្យាយាមទៅបោះ​បង្គោល​កំណត់ព្រំ នៅលើដី ដែលត្រូវក្រុមហ៊ុនបានឈូសឆាយ នាំឲ្យបាត់តម្រុយព្រំដី របស់ប្រជាពលរដ្ឋពួកគាត់ ដើម្បីបង្កើតស្នាមព្រំ ឲ្យក្រុមហុន ZES បានដឹងអំពីព្រំដី របស់ក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋ។ អ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្តកោះកុង មិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុន SEZ ដើម្បីបំភ្លឺបន្ថែមជុំវិញការចាប់ខ្លួនតំណាងពលរដ្ឋ ៥០គ្រួសារ នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង បានទេនៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨៕ ដោយ៖ សំអឿន

spot_img
×