Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេទ័ព​ជើងគោក​កម្ពុជា និង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន វៀតណាម ចុះ​អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី​កិច្ចសហប្រតិបត្តិការ ការពារ​ព្រំដែន​គោក​

spot_img

​ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ចុះហត្ថលេខា​អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី​កិច្ចសហប្រតិបត្តិការ ការពារ​ព្រំដែន​គោក​ទ្វេភាគី រវាង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយនឹង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន ក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ថ្ងៃ​ពុធ ទី​៣ ខែកុម្ភៈ ២០២១ នេះ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​អនុស្សារណៈ​នៃ​ការយោគយល់​នេះ មាន​គោលបំណង​ក្នុងការ​ពង្រឹង និង​លើក​កំពស់​បន្ថែមទៀត​នូវ​លទ្ធផល​ការងារ​សហការ​គ្រប់គ្រង ការពារ​ព្រំដែន​រួម និង​រួមគ្នា​រក្សា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ កសាង​ព្រំដែន​គោក នៃ​ប្រទេស​ទាំងពីរ​
​កម្ពុជា វៀតណាម ឱ្យទទួល​បាន​នូវ​សុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក មេបញ្ជាការ កងទ័ពជើងគោក ក៏បាន​យក​ឱកាស​នេះ​ជូនពរ​ដល់​ថ្នាក់ដឹកនាំ កងទ័ព និង​ប្រជាជន​វៀតណាម ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​វៀតណាម ដែល​ខិតជិត​មកដល់​នាពេល​ខាងមុខនេះ​៕ រក្សា​សិទ្ធិ​ដោយ​៖ ចេស្តារ​

spot_img
×