Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាសេដ្ឋី​ចិន​បាន​ចំណាយ​ប្រាក់ ៩ ពាន់​លាន​ដុល្លារ ទៅក្នុង​ក្រុមហ៊ុន Mercedes-Benz

spot_img

នៅពេលដែល​ការទិញ​ដូរ ច្របាច់​បញ្ចូល​គ្នា​និង​ក្នុង​ការផលិត​រថយន្ត​កើតឡើង​រវាង​សមាជិក​អឺរ៉ុប​និង​អាមេរិក​វា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​រឿង​ធម្មតា​។ ប៉ុន្តែ​នៅពេលដែល​ដៃគូ​ជា​ចិន​រឿងនេះ គឺ​គួរអោយ​ចាប់អារម្មណ៍​។​

មហាសេដ្ឋី Li Shufu – ម្ចាស់​ក្រុម​រថយន្ត Geely របស់​ចិន​

​ក្រុមហ៊ុន Daimler ដែលជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Mercedes-Benz និង Smart បានប្រកាស​នៅថ្ងៃនេះ​ថា​ដៃគូរ​ចិន របស់ខ្លួន​មាន​ភាគហ៊ុន 9,69% នៅក្នុង​ក្រុមហ៊ុន អាល្លឺម៉ង់​ហើយ​លើសពី មូលនិធិ​វិនិយោគ​គុយវែត​កាន់កាប់​ភាគហ៊ុន 6,8% និង​លើសពី Renault-Nissan (3,1%) ។​

​លោក Li Shufu ស្ថាបនិក​និង​ជា​ម្ចាស់​ក្រុមហ៊ុន Geely Holdings របស់​ប្រទេស​ចិន​បាន​ចំណាយ​ប្រហែល 9 ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន Daimler AG ហើយ​ដូច្នេះ​បាន​ក្លាយជា​សមាជិក​ភាគហ៊ុន​ធំ​ប​ផុត​របស់ ក្រុមហ៊ុន Daimler នាពេល​បច្ចុប្បន្ននេះ​។​

​ក្នុង​ឆ្នាំ 2010 Geely បាន​ទិញយក​ភាគហ៊ុន​ក្រុមហ៊ុន​ផលិត​រថយន្ត​ស៊ុយ​អ៊ែត Volvo Cars ហើយ​ព័ត៌មាន​ក្រុមហ៊ុន​ចិន​លូកដៃ​ចូល ដល់​ក្រុមហ៊ុន Daimler អាល្លឺម៉ង់​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​ជំរុញ​ឱ្យ​ក្រុម​អាល្លឺម៉ង់​ប្រកាស​ពី​ការចុះបញ្ជី​ជា​ផ្លូវការ​របស់ខ្លួន​នៅលើ​ផ្សារ​ហ៊ុន Frankfurt​។​

​ការកាន់កាប់​ភាគហ៊ុន​ជាង 3% របស់ Geely បាន​ជំរុញ​ឱ្យ​ក្រុម​អាល្លឺម៉ង់​ប្រកាស​ពី​ការចុះបញ្ជី​ជា​ផ្លូវការ​របស់ខ្លួន​នៅលើ​ផ្សារ​ហ៊ុន Frankfurt ។​

Daimler បានបញ្ជាក់​ទៅ Bloomberg ថា​លោក Li Shufu បាន​ទិញ​ក្រុមហ៊ុន Daimler តាមរយៈ​មូលនិធិ​វិនិយោគ​មួយ​។​

“​ការចែករំលែក​របស់ Geely នៅក្នុង​ក្រុមហ៊ុន Daimler បាន​គូសបញ្ជាក់​ការខិតខំ​ប្រឹងប្រែង​រប​ស់ Geely ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ទទួលបាន​ជំនាញ​បន្ថែមទៀត​នៅក្នុង​វិស័យ​ដូចជា​រថយន្ត​អេ​ឡិច​ត្រូ​និ​ច​ជាដើម​។​នេះ​ជា​វិធី​មួយទៀត​ដែរ ដើម្បី​ចូលទៅក្នុង​ទីផ្សារ​ប្រទេស​ចិន​សម្រាប់​ក្រុមហ៊ុន Daimler »​។​

រោងចក្រ​ផលិត​រថយន្ត​របស់​ក្រុមហ៊ុន Geely នៅក្នុង​ទីក្រុង​ឈី​ស៊ី​ខេត្ត​ចេ​ជាំ​ង​ប្រទេស​ចិន​

​យោងតាម​ទស្សនា​វ​ដ្តី Forbes លោក​លី​ស៊ី​ហ្វូ​ហ្វូ​អាយុ 54 ឆ្នាំ​គឺជា​មហាសេដ្ឋី​ទី 2 នៅ​ចិន​ដែលមាន​ទ្រព្យសម្បត្តិ 7 ពាន់​លាន​ដុល្លារ​។​

​ចាប់ផ្តើម​ពី​ក្រុមហ៊ុន​ដែល​នាំចូល ម៉ូតូ​សម្រាប់​លក់​ទៅ​ទីផ្សារ​ចិន Geely បាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ទៅជា​ក្រុមហ៊ុន​ម៉ូតូ​ហើយ​បន្ទាប់មក រថយន្ត​មួយ​នៅក្នុង​ខេត្ត​ហ្សេ​យ៉ាង​។​

​ចាប់តាំងពី​ឆ្នាំ 2004 Geely បានដាក់​ស្តុក​របស់ខ្លួន​នៅលើ​ផ្សារ​ហ៊ុន​ហើយ​ត្រូវបាន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​ហុងកុង ក្នុង​ឆ្នាំ 2005 ។ ឆ្នាំ 2007 Geely ផលិត​បាន​រថយន្ត​ជិត 210.000 គ្រឿង​លក់ បាន 1,5 ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នា​ពាក់កណ្តាល នៃ​ការលក់​របស់ Mazda នៅពេលនោះ​។​

​ក្រុមហ៊ុន Daimler បាន​និយាយថា​ពួកគេ​តែងតែ​ស្វាគមន៍​វិនិយោគិន​ថ្មី​ផ្សេង​ទៀតហើយ​ពួកគេ​កំពុង​នៅ​ស្ថិតនៅក្នុង​គន្លង​ឈានទៅ​មុខ​។ ក្រុមហ៊ុន​នេះ​បានឈ្នះ​តំណែង​លេខ 1 នៅលើ​ទីផ្សារ​រថយន្ត​ប្រណីត​ពី​ក្រុមហ៊ុន BMW ដោយ​ពង្រីក​សាខា​របស់ខ្លួន​ដែល​អាច​រកបាន​នៅលើ​ទីផ្សារ​រួមទាំង​ប្រភេទ​រថយន្ត​ពាក់កណ្តាល ដឹកជញ្ជូន SUV ។​

​ក្រុមហ៊ុន​នេះ​អះអាងថា​ការវិនិយោគ​ថ្មី​ជាមួយ​ក្រុមហ៊ុន​ចិន​គឺជា​ការបង្ហាញ​យ៉ាងច្បាស់​អំពី​ការគាំទ្រ​របស់​ភាគច្រើន​សម្រាប់​យុទ្ធសាស្ត្រ​បច្ចុប្បន្ន​របស់​ពួកគេ​។​

“Li Shufu គឺជា​សហគ្រិន​ជនជាតិ​ចិន​ម្នាក់​ដែល​ក្រុមហ៊ុន Daimler ដឹង​យ៉ាងច្បាស​ហើយ​ឲ តម្លៃ​ចំពោះ​សមត្ថភាព​ក៏ដូចជា​ផ្តោតលើ​ការអភិវឌ្ឍ​នាពេល​អនាគត​។ ” ក្រុមហ៊ុន Daimler មាន​គ្រឹះ​រឹងមាំ​នៅក្នុង​ប្រទេស​ចិន ដោយ​កិច្ចសហការ​ល្អជា​មួយក្រុម​ហ៊ុន BAIC Motor “- ប្រកាស​របស ក្រុមហ៊ុន Daimler សរសើរ​ដៃគូ​ថ្មី​៕​ សូយន

spot_img
×