Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​ដំរី​ស្លូត កុំ​ចេះតែ​ហ៊ាន​! បើ​កុំ​លើកដៃ​សំពះអង្វរ ម្លេះ​សម​…

spot_img

​ទង្វើ​ឆាឆៅ ភាព​ស្ងៀមស្ងាត់​របស់​ហ្វូង​ដំរី បុរស​ម្នាក់​នៅ​ថៃ បាន​ត្រូវ​ហ្វូង​ដំរី​ឡោមព័ទ្ធ ហើយ​គំរាម​…​។ ចុងក្រោយ​ទាល់​ប្រាជ្ញ​ពុំ​ដឹង​ធ្វើ​ដូចម្តេច​ក៏​លើកដៃ​សំពះអង្វរ ស្រាប់តែ​ហ្វូង​ដំរី ងាក​ចេញ​ទៅដោយ​ស្ងៀមស្ងាត់​។​

​សម្អប់​នឹង​ការ​ចុច​ស៊ី​ផ្លេ​រន្ថើនៗ​ពុំមែន​តែ​មនុស្ស​ទាំងឡាយ​ដែល​ចរាចរ​តាម​ដងផ្លូវ​ទេ សូម្បី​ដំរី​ក៏​វា​… ស្អប់​ដែរ​។​

​ថ្មីៗ​នេះ​ផ្លូវធំ​មួយ​ក្នុង​តំបន់​ឧទ្យាន​ជាតិ Khao Yai ប្រទេស​ថៃ បានកើត​មាន​ហេតុការណ៍​ដ៏​កម្រ​មួយ​។ បុរស​ម្នាក់​ជិះ​ម៉ូតូ ហើយដោយ​ចង់​ឲ្យ​ហ្វូ​ដំរី​គេចចេញ​ទុក​ផ្លូវ​ឲ្យ​ខ្លួន​ទៅមុន បាន​ចុច​ស៊ី​ផ្លេ​លាន់​ខ្ទរខ្ទារ​។​

​គាត់​ពុំ​ដឹងថា ដំរី​ជា​អម្បូរ​សត្វ​ស្អប់​គេ​មក​រំខាន​ហ្វូង​របស់ខ្លួន​ខ្លាំងណាស់​។ ពេល​ក្រឡេកឃើញ​បុរស​នេះ​បង្ក​សម្លេង​ខ្ទរខ្ទារ ពួកវា​ផ្ទុះ​កំហឹង ហើយ​សម្រេច​ប្រដៅ​មេរៀន​!…​។ ពួកវា​នាំគ្នា​ឡោមព័ទ្ធ​គៀង​បុរស​នេះ​រហូត​ធ្លាក់​មកដល់​ចិញ្ចើមថ្នល់​កៀក​ជម្រាលភ្នំ ជាហេតុ​ធ្វើ​ឲ្យ​គាត់​ដួល​។​

​បុរស​រូបនេះ​ពិតជា​លោះ​ព្រលឹង ហើយ​ពុំមាន​ជម្រើស​អ្វី​ក្រៅពី​លើកដៃ “​បួងសួង​” ស្រែក​សុំទោស​ហ្វូង​ដំរី​។ ចម្លែក​ណាស់​! ពួកវា​លែង​គំរាម​ហើយក៏​ពុំមាន​កាយវិការ​ខឹងសម្បា​រ​ទៀតឡើយ​។​

​ពួកវា​បាន​ងាក​ចេញ ហើយ​នាំគ្នា​បន្តដំណើរ​យ៉ាង​ស្ងៀមស្ងាត់ ទុក​ឲ្យ​បុរស​រូបនេះ​ឈរ​ញ័រទទ្រើក​ក្បែរផ្លូវ​។​

​ឲ្យ​រាង ! កុំ​ចេះតែ​ហ៊ាន​នោះ​!​

spot_img
×