Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ត្រូវបាន​ជនសង្ស័យ​មួយក្រុម ប្លន់​យក​ទូរស័ព្ទ និង​ខ្សែក រួច​កាប់​បណ្ដាល​រងរ​បួស​ធ្ងន់​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដើរ​ចេញពីផ្ទះ​បងប្អូន ត្រូវ​ត្រូវបាន​ជនសង្ស័យ​មួយក្រុម ធ្វើ​សកម្មភាព​កាប់​ជាច្រើន​កាំបិត​ប្លន់​យក​ទូរស័ព្ទ​និង​ខ្សែក បានសម្រេច​រួច​គេច​ខ្លូន​បាត់ស្រមោល​។​

​ហេតុការណ៍​នេះ​កើតឡើង​កាល​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៤​ខែ​កម្ភៈ​ឆ្នាំ​២០២១
​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៤៣២ ចំណុច​ជិត​ស្តុ​ប​ទួល​ទំពូង ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រូបគាត់​បាន​ដើរ​ចេញពីផ្ទះ ម្ដុំ​ខាងក្រោយ​ស្ថានទូត​ចិន ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​មិនដឹង​លេចមុខ​ជនសង្ស័យ​មួយក្រុម ធ្វើ​សកម្មភាព​កាប់​ទៅ​គាត់​ជាច្រើន​កាំបិត​ចំក្បាល បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ឈាម​ស្រោច​ពេញ​ខ្លួន រួច​បាន​ប្លន់​យក​ទូរស័ព្ទ​មួយគ្រឿង​និង​ខ្សែក​មួយ​ខ្សែ រួច​រត់គេចខ្លួន​ដោយ​សុវត្ថិភាព មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​។​

​ក្រោយ​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ដេក​សន្លប់​នៅ​កណ្ដាល​ថ្នល់ គ្មាន​សមត្ថកិច្ច​មក​អន្តរាគមន៍​នោះទេ មានតែ​អ្នកសារព័ត៌មាន​ជួយ​លើក​ទៅ​គៀន​ផ្លូវ រួច​បាន​ទាក់ទង​ទៅខាង​រថយន្ត​សា​ម៉ុ​យ​គ្លី​និ​ច​ឯកជន ដឹក​យកទៅ​សង្គ្រោះ​ភា​មៗ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×