Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គបោះឆ្នោតជាសមាជិកសរដ្ឋសភានិងក្រុមប្រឹក្សាឃុំសង្កាត់ នៅខេត្តបន្ទាយមានជ័យ បានទៅបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាដូចគ្រោងទុក

spot_img

បន្ទាយមានជ័យ ៖ ពីម៉ោង៧ព្រឹកមក នាថ្ងៃអាទិត្យទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ នេះអង្គបោះឆ្នោតជាសមាជិកសរដ្ឋសភានិងក្រុមប្រឹក្សាឃុំសង្កាត់ នៅខេត្តបន្ទាយមានជ័យ បានទៅបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាដូចគ្រោងទុក ។

ក្នុងនោះ សមាជិករដ្ឋសភាគណបក្សប្រជាជនកម្ពុជា៤រូប លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លោកឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី លោកប៉ាល់ សំអឿន លោកស្រីនួម សោភ័ណ និងមានសមាជិក អង្គឬអ្នកបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ទាំង៤៧៣នាក់ ស្រី៨៩នាក់ នៃគណបក្សនេះក៏បានមកតម្រង់ជួរចូលរួមបោះឆ្នោតអសាកលនេះជាបន្តបន្ទាប់។

លោកឧបនាយករដ្ឋមន្ត្រ៏ កែ គឹមយ៉ាន បានប្រាប់អ្នកសារព៍ត័មាននៅបន្ទាប់ពីបានអញ្ជើញបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានោះថា ៖ លោកនិងអង្គបោះឆ្នោតទាំងឡាយ នៃគណបក្សនៅទូទាំងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ បានប្រារព្ធក្បួនដង្ហែនិងមីទ្ទីញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៤ ។ ហើយនៅថ្ងទី២៥ ខែកុម្ភៈនេះ ពួកយើងបានចូលបោះឆ្នោតសម្តែងសិទ្ធិបោះឆ្នោតជ្រើសរើសបេក្ខជនសមាជិកព្រឹទ្ធសភាដែលខ្លួនពេញចិត្ត។ លោកបន្តថា អង្គបោះឆ្នោតពីគណបក្សនេះ នឹងគ្មាននរណាម្នាក់អវត្តមានឡើយ (ទោះបីជាមានសមាជិកក្រុមប្រឹក្សាសង្កាត់និមិត្តម្នាក់រងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីប៉ុន្មានថ្ងៃមុន)។

លោកបានថ្លែងដែរពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាស្របតាមគោលការណ៍ច្បាប់និងតាមបែបលទ្ធិប្រជាធិបតេយ្យ សេរឋិពហុបក្ស ហើយស្ថិតក្នុងបរិយាកាសសេរី ត្រឹមត្រូវយុត្តិធម៍ ដោយគ្រប់គណបក្សនយោបាយនិងបេក្ខជនបានចូលរួមឈរឈ្មោះអោយអង្គបោះឆ្នោយអសាកល ដើម្បីក្លាយជាតំណាងនៃស្ថាប័ននិតិបញ្ញត្តិនិងបម្រើជាតិ។

លោក ហី គឹមសេង ប្រធានគណ:កម្មាធិការខេត្តរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យប្រាប់ថ្ងៃទី២៥ កុម្ភ:ថា ៖ បន្ទាប់ពីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាកន្លងមក ថ្ងៃនេះអង្គបោះឆ្នោតរបស់គណបក្សទាំង៣គឺគណបក្សប្រជាជនកម្ពុជា គណបក្សរួបរួមជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិចបានមកបោះឆ្នោតប្រកបដោយបរិយាកាសរីករាយ។

ក្នុងនោះ គជខ បានរៀបចំការិយាល័យបោះឆ្នោត ដាក់មន្ត្រី កងសន្តិសុខ. និងទទួលអ្នកសង្កេតការណ៍ជាតិពីគណបក្សនយោ បាយទាំង៣ ពីអង្គការក្រៅរដ្ឋាភិបាលខ្លះ។ ប៉ុន្តែនៅពុំឃើញមានអ្នកសង្កេតការណ៍អន្តរជាតិនោះឡើយ។

លោក ហេង ចាន់ថា សមាជិករដ្ឋសភានិងជាអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចខេត្តប្រាប់សារព៍ត័មានថា :លោកនិងសមាជិករដ្ឋសភាម្នាក់ទៀត ក៏ដូចក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់នៃគណបក្សហ្វ៊ុនស៊ិនប៉ិចបានមកបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានេះ ។ហើយលោកចាត់ទុកដំណើរការបោះឆ្នោតនេះថាប្រព្រឹត្តិទៅដោយសេរីយុត្តិធម័ និងស្របតាមលទ្ធិប្រជាធិបតេយ្យហើយ។

លោកសរសើរនិងអគុណ ដល់គជខនិងគជប ក៏ដូវអាជ្ញាធរមានសមត្ថកិច្ចដែរដែលបានរៀបចំដំណើរការបោះឆ្នោតនេះបានល្អ រលូននិងបរិយាកាសគ្មានការកៀបសង្កត់ គម្រាមកំហែង។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៤ នាថ្ងៃអាទិត្យទី២៥កុម្ភ:ឆ្នាំ២០១៨ នេះ នៅខេត្តបន្ទាយមានជ័យមានការិយាល័យបោះឆ្នោតលេខ៤០០៣ មួយបន្ទប់នៅក្នុងសាលាគរុកោសល្យនិងវិក្រឹត្យការខេត្តបន្ទាយមានជ័យស្ថិតនៅភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ។

ទូទាំងខេត្តមានអង្គបោះឆ្នោតអសាកលសរុប៥២១នាក់ ស្រី៩១នាក់ ក្នុងនោះជាក្រុមប្រឹក្សា ឃុំ-សង្កាត់ ចំនួន៥១៥នាក់ និងសមា ជិករដ្ឋសភា៦នាក់ ។ ចំនួននេះ មាន ១-គណបក្សប្រជាជកម្ពុជា មានអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំចំនួន៤៧៣នាក់ និងជាសមា ជិករដ្ឋសភា ៤រូប ។២-គណបក្សខ្មែររួមរួមជាតិ មានអង្គបោះឆ្នោតចំនួន ៣០នាក់និងគណបក្សហ្វ៊ុនស៊ិនប៉ិច មានសមាជិកក្រុមប្រឹក្សាឃុំ១២នាក់និងសមាជិករដ្ឋសភាបំពេញបន្ថែម២នាក់ ។

សូមបញ្ជាក់ដែរថា ក្នុងការបោះឆ្នោតអសាកលជ្រើសតាំងព្រឹទ្ធសភាអាណត្តិទី៤ ឆ្នាំ២០១៨នេះ ប្រទេសកម្ពុជាបានចែកមណ្ឌលព្រឹទ្ធសភាជា៨ភូមិភាគព្រឹទ្ធសភា ។ក្នុងនោះ ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាបនិងឧត្តរមានជ័យស្ថិតក្នុងភូមិ ភាគ៤ ហើយមានអាសន:សមាជិកព្រឹទ្ធសភាចំនួន ១០អាសន: និងមានអង្គបោះឆ្នោតសរុប២.២២៣នាក់៕ ដោយ ៖ បន្ទាយ

spot_img
×