Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​សម្រេច Share បទពិសោធន៍​ដ៏​រន្ធត់​របស់​មិត្តស្រី ដែល​ស្ថិតក្នុង «​ម្រាម​បិសាច​» អ្នកបើកបរ​តាក់ស៊ី​កំហូច​ម្នាក់នេះ ដើម្បី​ឲ្យ​អ្នកដទៃ​ប្រុងប្រយ័ត្ន​!

spot_img

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពួក​អ្នកបើកបរ​តាក់ស៊ី​មួយចំនួន​នៅ​ជុំវិញ​ពិភពលោក ត្រូវបាន​គេ​រាយការណ៍​ថា បានធ្វើ​ឲ្យ​ស្ត្រី​ជាច្រើន​រងគ្រោះ តាមរយៈ​ការប្រើ​សារធាតុ​គីមី ដើម្បី​នាំយក​ពួកគេ​ចេញ​! ហើយ​មានតែ​អ្នកបើកបរ​នោះប៉ុណ្ណោះ​ដែល​ដឹង​អ្វី​បាន​កើតឡើង​បន្ទាប់​… ។​

​បើទោះជា​មាន​អ្នកបើកបរ​ភាគច្រើន ដែល​រក្សាបាន​នូវ​ទឹកចិត្ត​ស្មោះស និង​តាំងចិត្ត​ថា​មិន​ឲ្យ​ខូច​ឈ្មោះ កិត្តិយស ដោយសារ​អាជីព​តែង​លេចឡើង​នូវ​ពាក្យ​ច​ចាម​អារាម​មួយ​នេះ​របស់​ពួកគេ​យ៉ាងណាក៏ដោយ ប៉ុន្តែ​ក៏​នៅតែមាន​មនុស្ស​បង្ក​គ្រោះថ្នាក់​មួយចំនួន​ផងដែរ -​ដែល​ជាក់ស្តែង​ដូចជា​បុរស​ក្បាលខូចជាតៃកុងឡាន​រូបនេះ​អីចឹង ។

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ars Poongee បាន​ផ្ទុះ​កំហឹង​ជាខ្លាំង បន្ទាប់ពី​មិត្តស្រី​របស់គាត់ បានបង្ហាញ​ឲ្យ​គាត់​ឃើញ​នូវ​រូបភាព​២​សន្លឹក បង្ហាញ​ឲ្យ​ឃើញ​ពីបទ​ពិសោធន៍​ដ៏​រន្ធត់ចិត្ត​របស់​នាង ខណៈ​ជិះ​តាក់ស៊ី ។ នៅក្នុង​រូបភាព​នោះ អ្នកបើកបរ​កំហូច​ម្នា​ក់​អាច​ត្រូវ​បានឃើញ​លូកដៃ​ស្ទាប​ជើង​អ្នកដំណើរ​ស្រី​ម្នាក់ ក្នុង​ហេតុផល​មិន​ច្បាស់ ។​

​បើទោះជា​ហេតុផល​សម្រាប់​ទង្វើ​របស់​អ្នកបើកបរ​នោះ​នៅតែ​មិន​ច្បាស់​ក៏ដោយ តែ​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​និយាយថា វា​ពុំ​ត្រឹមត្រូវ ដែល​អ្នកបើកបរ​ស្ទាប​ជើង​អ្នកដំណើរ​របស់ខ្លួន មិន​ថា​ស្រី ឬ ប្រុស​នោះឡើយ ។

​ទោះយ៉ាងណា Ars បានសម្រេច​ចិត្ត​ចែករំលែក​រូបភាព​ទាំងនេះ​នៅលើ​បណ្តាញ​សង្គម ដើម្បី​ព្រមាន​អ្នកដទៃ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​តៃកុង​ឡាន​ម្នាក់ ៕​ ចន្ទី

spot_img
×