Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លាស់ប្ដូរ​មន្ត្រី ចូលកាន់​តំណែង​ជា​ផ្លូវការ ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អានសេះ​ថ្មី

spot_img

​ភ្នំពេញ ៖ លោក ចិន ខន្តី ជា​មន្ត្រី​ឋានន្តរ​ស័​ក្កិ​ក្រមការ​ដើមខ្សែ​ថ្នាក់​លេខ​១ ប្រធាន​ផ្នែក​ច្បាប់ និង​ស៉ើ​ប​អង្កេត​នៃ​ការិយាល័យ​ប្រជាពលរដ្ឋ សាលាខេត្ត​ព្រះវិហារ ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ថ្មី​ជា​ផ្លូវការ ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អានសេះ ខេត្តព្រះវិហារ ​ខណ​: លោក វុ​ធ តា​រ៉ា ប្រធាន​ចាស់ ត្រូវ​ចប់​អាណត្តិ​ទៅ​បម្រើ​ការងារ​នៅ​អង្គភាព​ដើម​វិញ ខណៈ​អភិបាលរង​ខេត្ត​មួយរូប​ណែនាំ​ថា បើ​ដោះស្រាយ​បញ្ហា​មិន​ចេញ ត្រូវសុំ​គោលការណ៍​ថ្នាក់ដឹកនាំ​ខេត្ត​។​

​ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អានសេះ ធ្វើឡើង​នា​​រសៀល​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ដោយមាន​ការចូលរួម​ពី លោក អ៊ុង វុ​ឌ្ឍី អភិបាលរង​ខេត្តព្រះវិហារ​, លោក ជា គឹម សេង អភិបាលស្រុក​ជាំ​ក្សាន្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។

​លោក អ៊ុង វុ​ឌ្ឍី អភិបាលរង​ខេត្តព្រះវិហារ បាន​ថ្លែង​ណែនាំ​ថា ការដោះស្រាយ​បញ្ហា​ផ្សេងៗ គឺ​ត្រូវ​ទទួលខុសត្រូវ និង​យកចិត្តទុកដាក់​ដោយ​ខ្លួនឯង ហើយ​កន្លែង​ណា​ដែល​ដោះស្រាយ​មិន​ចេញ ត្រូវសុំ​គោលការណ៍​ដោះស្រាយ​ពី​ថ្នាក់ដឹកនាំ​ខេត្ត ពិសេស​គោលការណ៍​ពី​លោក​អភិបាលខេត្ត​។ ពេល​ប្រកាស​តែងតាំង​រួចហើយ គឺ​ត្រូវ​ប្រចាំការ ក្តាប់​សភាពការណ៍​នៅតាម​ព្រំដែន​ឲ្យ​បានច្បាស់លាស់ ពិសេស​បញ្ហា​ជំងឺ​កូ​វីដ​-១៩ និង​បញ្ហា​ទំនិញ ក៏ដូចជា​មនុស្ស​ចេញចូល​ឆ្លងដែន​ឲ្យ​បានច្បាស់លាស់ , ពិសេស គឺ​ត្រូវ​រក្សា​ឯកភាព​ផ្ទៃក្នុង​រវាង​មន្ត្រី និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ប្រសិទ្ធិភាព​ការងារ​។

​លោក​អភិបាលរង​ខេត្តព្រះវិហារ ថា ការប្រកាស​ចូលកាន់​តំណែង​មន្ត្រី​ថ្មី ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អានសេះ នៅពេលនេះ គឺជា​រឿង​ធម្មតា​មិនមាន​អ្វី​ប្លែក​នោះទេ គឺ​ដោយសារ​ប្រធាន​ស្នាក់ការ​ចាស់ លោក វុ​ធ តា​រ៉ា គាត់​ត្រូវ​បញ្ចប់​អាណត្តិ​របស់គាត់ មិនមែន​គាត់​ធ្វើការ​មិនកើត​នោះទេ ដូច្នេះ​ដល់​អាណត្តិ គឺ​ត្រូវ​ផ្លាស់ប្តូ​រហើយ​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

spot_img
×