Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​យកចិត្ត​ដាក់​ខ្ពស់​លើ​កិច្ចការពារ​សុវត្ថិភាព រួម​និង​ការងារ​ជួយសង្គ្រោះ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

spot_img

ភ្នំពេញ​៖ អាជ្ញាធរ​រ​រាជធានី​បាន​ជំ​រុញអោយ​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ទាំងអស់​យកចិត្ត​ដាក់​ខ្ពស់​លើ​កិច្ចការពារ សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​រួម​និង​ការងារ​ជួយសង្គ្រោះ​ផងដែរ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក លយប្រទីប​ដែល​នឹង​ឈាន​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​បែបនេះ ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ កាលពី​រសៀល​ថ្ងៃទី​២០​តុលា ដើម្បី​ដាក់​ផែនការ សម្រាប់​ការការពារ​សន្តិសុខ និង​ការបង្កើត​គណៈកម្មការ អនុគណៈកម្មការ​ទទួល​បន្ទុក​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក លយប្រទីប និង​ការរៀបចំ​ខួប​អនុ​ស្សាវ​រី​យ៏​លើក​ទី​៦៤ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត នៃ​កងយោធពល​ខេមរៈភូមិន្ទ​ឆ្នាំ​២០១៧ ។​

​កិច្ចប្រជុំ​នេះដែរ លោក ឃួ​ង ស្រេង បាន​គូសបញ្ជាក់ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២​ដល់ទី​៤​វិច្ឆិកា តាម​ដង​ទន្លេសាប​មុខ​ព្រះបរមរាជវាំង ដើម្បី​បើកឱកាស​ជូន​ប្រជាពលរដ្ឋ​ចូលរួម​កំសាន្ត​សប្បាយរីករាយ​អបអរសាទរ​បុណ្យ​ប្រពៃណីជាតិ ដោយមាន​បណ្តែតប្រទីប អុច​កាំជ្រួច និង​សំដែង​សិ​ល្បះ​គ្រប់​ទាំង​៣​ថ្ងៃ​។​

​លោក អភិបាល ក៏បាន​ណែនាំ​ឱ្យ​មន្ត្រី​គ្រប់ផ្នែក​ត្រូវ​យកចិត្តទុកដាក់​បំពេ​ញ​ការងារ​រៀងខ្លួន​ឱ្យ​បានល្អ​បំផុត ដើម្បីឱ្យ​ព្រះរាជ​ពិធីបុណ្យ​នេះ ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​អធិកអធម និង​ធានា​នូវ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។ ជាងនេះទៅទៀត​ត្រូវដាក់​រថយន្ត​សង្គ្រោះបន្ទាន់​និង​គ្រូពេទ្យ​ជាប់​ជាប្រចាំ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពេលដែល​ពួកគាត់​មាន​បញ្ហា​សុខភាព​អ្វី​មូ​យ​កើតឡើង ដូចជា​ខ្យល់គរ​ជាដើម​។​

​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​រៀបចំ​ជា​រោងស្នាក់នៅ​របស់​កីឡាករ កីឡាការិនី ចំណុះ​ទូក ដែល​នឹង​មក​ចូលរួម​នឹងត្រូវ​រៀបចំ​បង្គន់​អនាម័យ ប្រព​ន្ធ័​ទឹក ប្រព​ន្ធ័​ភ្លើង​ឲ្យ​បាន​សមរម្យ ដើម្បីឱ្យ​ពួកគាត់​បាន​សម្រាក់​គ្រប់គ្រាន់​។​

​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ក្រសួង​ការងារ​បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ បាន​សេចក្ដីជូនដំណឹង​ស្ដី​ពីថ្ងៃ​ឈប់សម្រាក គឺ​គ្រប់​សហគ្រាស គ្រឹះស្ថាន អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ទាំងអស់​របស់ខ្លួន​ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល ហើយ​បើ​ក្នុងករណី​ចាំបាច់​បំផុត ដែល​សហគ្រាស គ្រឹះស្ថាន មិនអាច​បញ្ឈប់​សកម្ម​ភាព​របស់ខ្លួន​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក ខាងមុខនេះ ម្ចាស់​នាយក​សហគ្រាស ត្រូវ​សម្របសម្រួល​ជា​កម្មករនិយោជិត​ឲ្យ​មានការ​ស្ម័គ្រចិត្ត​ព្រមទាំង​បែងចែក​ឲ្យ​មាន​ពេលវេលា និង​ថ្ងៃ​ឈប់សម្រាក​បុណ្យ​បាន​សមស្រប ហើយ​មាន​សិទ្ធិ​ទទួល​បា​នូវ​ប្រាក់​បំណាច់​បន្ថែម​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×