Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គបោះឆ្នោតជាសមាជិករដ្ឋសភា និងក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខេត្តតាកែវ បាននាំគ្នាទៅបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា

spot_img

តាកែវ ៖ ពីម៉ោង៧ព្រឹកមកនាថ្ងៃអាទិត្យទី២៥ កុម្ភ: ឆ្នាំ២០១៨ នេះអង្គបោះឆ្នោតជាសមាជិកសរដ្ឋសភានិងក្រុមប្រឹក្សាឃុំសង្កាត់នៅខេត្តតាកែវ បាននាំគ្នាទៅបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាដូចការគ្រោងទុក ។ ក្នុងនោះ ក៏មានអ្នកតំណាងរាស្ត្រខេត្តតាកែវចំនួន ៨រូបផងដែរ និងមានសមាជិក អង្គឬអ្នកបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ទាំង ៧៤៤នាក់ នៃគណបក្សនេះក៏បានមកតម្រង់ជួរចូលរួមបោះឆ្នោតអសាកលនេះជាបន្តបន្ទាប់ដែរ នៅក្នុង សាលាគរុកោសល្យ និងវិក្រិតការខេត្តតាកែវ ដែលមានការិយាល័យចំនួន ២ គឺការរិយាល័យលេខ ៥០០១ និង ៥០០២ ជាចំនុចមណ្ឌលភូមិភាគទី ៥ ។

លោក គឹម សំអាត ជំទប់ទី០១ នៃឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ បានសម្តែងនៅអារម្មណ៍ពិតរបស់គាត់ នៅព្រឹកថ្ងៃបោះបោះឆ្នោត ទី២៥កុម្ភះនេះថា ពួកយើងបានចូលរួមបោះឆ្នោត និងសម្តែងពីសិទ្ធិបោះឆ្នោតជ្រើសរើសបេក្ខជនសមាជិកព្រឹទ្ធសភាដែលខ្លួនពេញចិត្ត ។លោកបន្តថា អង្គបោះឆ្នោតពីគណបក្សនេះ នឹងគ្មាននរណាម្នាក់អវត្តមានឡើយ (សូម្បីតែសមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន ២រូប ដែលមានជំងឺជាប់ជាប្រចាំឈឺព្យួរសារ៉ូមជាប់និងដៃក៏រូបគាត់ ខំប្រឹងងើបឡើងមកបោះឆ្នោតដើម្បីសម្រេចពីឆន្ទៈរបស់ខ្លួនដែរ ព្រោះថាសន្លឹកឆ្នោតមួយសន្លឹកៗ គឺមានតម្លៃខ្លាំងណាស់)។

ចំណែកឯអ្នកស្រី សាត់ រី ក្រុមប្រឹក្សាឃុំព្រៃអំពក ស្រុកគីរីវង់ ក៏បានបញ្ចេញនៅអារម្មណ៍ពិតរបស់ខ្លួនដែរ លោកស្រីបានលើក​ឡើង​ពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺមានភាពសូក្រឹតនិងស្របទៅតាមគោលការណ៍នៃច្បាប់និងតាមបែបលទ្ធិប្រជាធិបតេយ្យ សេរឋិពហុបក្ស ហើយស្ថិតក្នុងបរិយាកាសសេរី ត្រឹមត្រូវយុត្តិធម៍ ដោយគ្រប់គណបក្សនយោបាយនិងបេក្ខជនបានចូលរួមឈរឈ្មោះអោយអង្គបោះឆ្នោយអសាកល ដើម្បីក្លាយជាតំណាងនៃស្ថាប័ននិតិបញ្ញត្តិនិងបម្រើជាតិ។ ជាមួយគ្នានោះដែរលោកស្រី ក៏បានកោកសរសើរដល់សមាជិកនៃអង្គបោះឆ្នោតចំនួន ពីររូបដែរ ដោយពួកគាត់មានជម្ងឺជាប់ប្រចាំកាយសឹងតែដើរមិនរួច ក៏ពួកគាត់សុខចិត្តមកចូលរួមបោះឆ្នោតដែរ ព្រោះនេះជាកាតព្វកិច្ចដើម្បីសម្រេចនូវគោលបំណងរបស់ពួកគាត់ ។

ចំពោះការរៀបចំសន្តិសុខសណ្តាប់ធ្នាប់វិញ គឺឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដាក់កំលាំង យៀមកាម និងការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្តិភាព បានយ៉ាងតឹងរឹង ដោយមិនអោយភាពអសកម្មណាមួយកើតឡើងនោះឡើយ៕ តាកែវ

spot_img
×