Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនផ្តើមសំណើរបោះបង់ការកំហិតពីរអណត្តិធ្វើឲ្យលោក ស៊ី ជិនពៀន អាចបន្តរក្សាតំណែងក្រោយឆ្នាំ ២០២៣

spot_img

តាមការកំណត់របស់រដ្ឋធម្មនុញ្ញបច្ចុប្ប្នប្រធានរដ្ឋ ស៊ី ជិនពៀន ត្រូវបានចាកចេញពីមុខតំណែងពីឆ្នាំ ២០២៣

បក្សកុម្មនុយនីស្តចិន (CPP) បានផ្តើមសំណើរវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ បំណងបង្កលក្ខណៈ​សម្បត្តិឲ្យលោកស៊ីបន្តរក្សាតំណែងមេដឹកនាំកំពូលនៅអាណត្តិទី៣។

ប្រភពពី ស៊ីនហួរ CPP និងលុបចោលមាត្រាកំណត់ថា “ប្រធាននិងអនុវប្រធាន (ចិន) អាចស្ថិតក្នុងតំណែងមិន​លើសពី២អាណត្តិបន្តគ្នា” ចេញពីរដ្ឋធម្មនុញ្ញរបស់ចិន។

វិសោធនកម្មរដ្ឋធម្មនុញ្ញនេះ នឹងត្រូវបានរដ្ឋសភាចិនអនុម័តនៅខែមីនា។ ខណៈពេលដែលការកែសម្រួលនេះមាន​ប្រសិទ្ធភាពលោកស៊ី ជិនពៀន នឹងអាចបន្តរក្សាតំណែងជាមេដឹកនាំប្រទេសចិននាឆ្នាំ ២០២៣។

ការចាប់ផ្តើមអាណត្តិទី២ កាលពីខែតុលា ២០១៧ ប្រធានរដ្ឋចិនស៊ី នឹងត្រូវបញ្ចប់អណត្តិនៅឆ្នាំ ២០២៣ ប្រសិន​បើរដ្ឋចិនមិនបានធ្វើវិសោធនកម្ម។

ផែនការកែទម្រង់រដ្ឋធមនុញ្ញលើកដំបូងតាំងពីឆ្នាំ ២០០៤ ត្រូវបានចិនប្រកាសជាសាធារណៈនៅខែធ្នូ ២០១៧។ នៅខណៈពេលនោះអ្នកវិភាគស្ទើតែទាំងអស់បានព្យាករណ៍ថា ប្រទេសចិន នឹងស្វែងរកវិធីដើម្បីបង្កើតគណៈ​កម្មាធិការឃ្លាំមើលជាតិមួយ (NSC) ពោលគឺកងកម្លាំងពិសេសប្រឆាំងអំពើពុករលួយនៅក្នុងក្របខណ្ឌទូទាំងប្រទេស ហើយមានសិទ្ធិអំណាចថ្មីបន្ថែម។

រហូតទល់ខែមករា ឆ្នាំ២០១៨ “មនោគមន៍វិជ្ជា ស៊ី ជិនពៀន” ត្រូវបានដាក់បញ្ចូលក្នុងរបាយការណ៍បក្ស ទន្ទឹមនឹង “មនោគមន៍វិជ្ជាម៉ៅសេទុង” និង “លទ្ធិមាក់ឡេនីន” ដែលប្រៀបដូចទៅនឹងគោលការណ៍គន្លឹះសម្រាប់ដឹក​នាំប្រទេសចិន៕ សូយន

spot_img
×