Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ក្រុមហ៊ុន​ជប៉ុន ជាង ១៥០០​ក្រុមហ៊ុន បាន​ចុះបញ្ជី​នៅក្នុង​ប្រទេស​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ទស្សវត្ស កន្លងមកនេះ ការវិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា មាន​កំណើន​គួរ​ឲ្យ​កក់​សម្គាល់ ។ ជប៉ុន ជា​ប្រទេស និង​ជា​ដៃគូ​វិនិយោគ​មួយ​យ៉ាងសំខាន់​ក្នុងចំណោម​ដៃគូ​វិនិយោគ​ធំៗ នៅ​ប្រទេស​កម្ពុជា​។​

​ប្រទេស​ជប៉ុន បាន​ដើរតួរ​យ៉ាងសំខាន់ ក្នុងការ​លើកស្ទួយ​សន្តិ​ភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា​។​ប្រទេស​កម្ពុជា និង ជប៉ុន ជា​ដៃគូរ​យូរអង្វែង ដែលមាន​ទំនាក់ទំនង​កា​ទូត​ជាមួយគ្នា​ចាប់តាំងពី​ឆ្នាំ ១៩៥៣ មកម្ល៉េះ​។ ទំនាក់ទំនង​ទ្វេភាគី ក៏បាន​អភិវឌ្ឍន៍​ទៅជា ដៃគូ​យុទ្ធសាស្ត្រ តាំងពី​ខែ ធ្នូ ឆ្នាំ ២០១៣​។​

​បើតាម​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ហើយ​ជា​ស្ថាប័នឯកជន​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ជាមួយ​អ្នកវិនិយោគ និង​ពាណិជ្ជ​ករទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក បានឱ្យដឹងថា មាន​ក្រុមហ៊ុន​ជប៉ុន ជាង ១៥០០ ក្រុមហ៊ុន បាន​ចុះបញ្ជី​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះ​ក្រុមហ៊ុន​ធំ រួមមាន Minebea, AEON, Nippon Express, Denso, J Trust Bank, និង Somitomo​។​បន្ថែម​ពីលើ​ស​នេះ​ទៅទៀត មាន​ភោជនីយដ្ឋាន​ជប៉ុន​ប្រមាណ ៣០០ កំពុងបើក​ដំណើរការ​នៅក្នុង ប្រទេស​កម្ពុជា​។​
​សូមជម្រាបថា បើតាម​សភាពាណិជ្ជកម្ម​កម្ពុជា ក្នុង​ឆ្នាំ ២០១៩​កន្លងទៅ ពាណិជ្ជកម្ម​ទ្វេភាគី មាន​ប្រមាណ ២.២៩ ប៊ី​លាន​ដុល្លារ និង​ក្នុង​ឆ្នាំ ២០២០ គិត​ត្រឹម​រយៈពេល​ដប់​ខែ ទំហំ​ពាណិជ្ជកម្ម​សរុប មាន​ទៅដល់ ១.៧៤ ប៊ី​លាន​ដុល្លារ​។ ជាមួយគ្នានេះ កម្ពុជា នឹង​បន្ត​ទាក់ទាញ និង​បង្ហាញ​ពី​សក្តានុពល ដល់​អ្នកវិនិយោគ​ជប៉ុន នៅក្នុង​វិស័យ​ជាច្រើន​ដូចជា ការកែច្នៃ​អាហារ អេកូរ​-​ទេសចរណ៍ ផលិតកម្ម និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ជាដើម​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×