Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​បើករ៉ឺ​ម៉ក​ក្នុង​ល្បឿន​លឿន ពេល​ដល់​បត់​មិន​ប្រយ័ត្ន បាន​បុក​រថយន្ត​ស៊េរី​ទំនើប PORSCHE មួយគ្រឿង ប​ណ្តោ​ល​ឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​

spot_img

​ភ្នំពេញ ៖ យុវជន​ម្នាក់​បើករ​ម៉ក​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន បាន​បុក​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ប​ណ្តោ​ល​ឱ្យ​រង​ការ​ខូ​ត​ខាត​យ៉ាងដំណំ​ ​ហេតុការណ៍​នេះ បានកើត​ទ្បើង​នៅវេលា​ម៉ោង​៨​និង​៥០​នាទី ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេង​កងង រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែង​ហេតុ​កើត បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​បើក​រ៉ឺម៉ក​ដឹក​បន្លែ មិនមាន​ផ្លាកលេខ បើកបរ​ដោយ​យុវជន​ម្នាក់​មិន​ស្គាល់​ឈ្នោះ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត មកដល់​ចំណុចកើតហេតុ​ក៏បាន​បត់​មិន​ប្រយ័ត្ន បាន​ទៅបុក​រថយន្ត​ពីក្រោយ ប​ណ្តោ​ល​ឱ្យ​បែក​ស្តុ​បរង​ការខូចខាត ចំណែកឯ​រថយន្ត​រង​គ្រោះ​ម៉ាក PORSCHE ស៊េរី​ទំនើប​មួយគ្រឿង​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2Bk-8871 បើកបរ​ក្នុងទិសដៅ​ស្របគ្នា មកដល់​ចំណុចកើតហេតុ​បាន​បត់​អែប​គៀន ក៏ត្រូវ​រ៉ឺម៉ក​បុក​ចំ​ពីក្រោយ​ប​ណ្តោ​ល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះ​ធ្វើការ​វាស់វែង យក​រថយន្ត​និង​រ៉ឺម៉ក​មក​ដាក់​គៀន ឱ្យ​ភាគី​ទាំងពីរ​និយាយ​ចរចា​គ្នា នៅ​កន្លែងកើតហេតុ ដើម្បី​បញ្ចប់រឿង​៕ រក្សា​សិទ្ធិ​ដោយ​៖​មី​ដា​

spot_img
×