Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​អង្គស្នួល ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៤​នាក់​ក្នុងចំណោម​១៤​នាក់ ពាក់ព័ន្ធ​ករណី​អំពើហិង្សា​ដោយ​ចេតនា​នៅ​រមណីយដ្ឋាន ជ​ម្លុ​ង​ម្លូ

spot_img

​កណ្តាល ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ក្នុងករណី​អំពើហិង្សា​ដោយ​ចេតនា ក្មេង​ទំនើង​ជា​ជនសង្ស័យ ១៤​នាក់ ព្រួត​គ្នា​វាយ ជនរងគ្រោះ​បណ្តាល​ឲ្យ មាន​ការរង​របួល​ធ្ងន់ធ្ងរ​ដែល​សម្រាក​ព្យាបាល​នៅ​ពេទ្យ​លោកសង្ឃ កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦​និង​៣០​នាទី នៅ​ចំណុច​រមណីយដ្ឋាន ជ​ម្លុ​ង​ម្លូ ស្ថិតក្នុង​ភូមិ​ចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​អង្គស្នួឡ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់​ជា​បន្តបន្ទាប់ រហូតមកដល់​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ ។​

​ជនរងគ្រោះ​ក្នុង​អំពើហិង្សា​មានឈ្មោះ ភុំ សាមុត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​សិស្ស នៅ​ភូមិ​ចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល កំពុង សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​មាន​ចំនួន​១៤​នាក់ ក្នុងនោះ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់ រួមមាន ៖

១.​ឈ្មោះ ទិ​ត ពន្លឺ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស នៅ​ភូមិ​តា​ស្គ​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ អ្នកដឹកនាំ​ធ្វើ​សកម្មភាព ។​

២.​ឈ្មោះ ទិ​ត ទីន ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស នៅ​ភូមិ​តា​ស្គរ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​

៣.​ឈ្មោះ ហាន់ សុខ​ឆេង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​ជាង​ពិ​ដាន នៅ​ភូមិ​ទួល​ព​ន្សាំ​ង​សង្កា​ត់ព​ន្សាំ​ង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​

៤.​ឈ្មោះ ចក់ សា​រ៉ា​វ៉ា​ឌី (​ហៅ​ឌី​) ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ មិន​ពិត នៅ​ភូមិ​ទួល​ព​ន្សាំ​ង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ កាន់​ដុំថ្ម ។ ក្នុងនោះ​វត្ថុតាង​ចាប់យក ៖ ទូរស័ព្ទ​១​គ្រឿង​ម៉ាក​vivo ពណ៌​ក្រហម ប្រើ​លេខ​ស៊ីម​០៨១ ៤០ ២៧ ៥៥ និង​អាវុធ​កែឆ្នៃ (​ដាវ​) ចំនួន​មួយ​ដើម ។​

​ចំណែក​បក្ខពួក​១០​នាក់​ទៀត​កំពុង​រត់គេចខ្លួន ។​

​ជនរងគ្រោះ​ចំនួន ០១ នាក់ (​របួសធ្ងន់​) ឈ្មោះ ភុំ សាមុត ភេទ​ប្រុស អាយុ ២០ ឆ្នាំ មុខរបរ សិស្ស នៅ​ភូមិ ចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ១.​មាន​របួស​ក្បាល​ផ្នែក​ខាងក្រោយ​មួយកន្លែង (​ផុង​លលាដ៍ក្បាល កំពុង​តាមដាន​បន្ត​)​។ ២.​មាន​របួស​ខ្នង ខាងក្រោយ​១​កន្លែង មុត​ដល់​ឆ្អឹងខ្នង ។ ៣.​មាន​របួស​ផ្នែក​ស្មា ខាងឆ្វេង​១​កន្លែង​មុត​ដល់​ឆ្អឹង និង​របួស​កំភួនដៃ​ខាងឆ្វេង​។ ៤.​មាន​របួស​លើ​ខ្នងដៃ​ខាងស្ដាំ​១​កន្លែង មុត​ដល់​ឆ្អឹង​។ ៥.​មាន​របួស​លើ​ប្រអប់ជើង​ខាងស្ដាំ​១​កន្លែង មុត​ដល់​ឆ្អឹង ។ ៦.​មាន​របួស​លើ​ឆ្អឹងជុំនី​ខាងឆ្វេង​១​កន្លែង ។​

​លទ្ធផល​ការស្រាវជ្រាវ​របស់​សម​ត្ថ​កិច្ច​នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ជំនាញ​សហការ ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ម្កាក់ និង​សមត្ថកិច្ច​ប៉ុស្ដិ៍​ព​ន្សាំ​ង​ខណ្ឌ​ព្រែក​ព្នៅ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ឈ្មោះ ទិ​ត ទីន និង​ទី​២.​ឈ្មោះ ទិ​ត ពន្លឺ ដើម្បី​សាកសួរ​នាំ​តាម​នីតិវិធី ។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ឈ្មោះ ទិ​ត ពន្លឺ បាន​សារភាពថា​ខ្លួន​នឹង​បក្ខពួក​ពិតជា​បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​មាន​របួសធ្ងន់​ពិតមែន ។​

​លទ្ធផល​ការស្រាវជ្រាវ របស់​សមត្ថកិច្ច​បាន​បន្ត​រហូតមក​នៅ​ថ្ងៃទី​០៣​ខែកុម្ភៈ​ឆ្នាំ​២០២១ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ម្កាក់ និង​កម្លាំង​ជំនាញ​ខេត្ត និង​សមត្ថកិច្ច​ប៉ុស្ដិ៍​ព​ន្សាំ​ង​ខណ្ឌ​ព្រែក​ព្នៅ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហាន់ សុខ​ឆេង ដើម្បី​សាកសួរ​នាំ និង កំពុង​បន្ត​ឈានទៅ​ស្វែងរក បក្ខពួក​ដែល​នៅ​សេសសល់ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ។​

​គួរ​រំលឹក​ជូន​ថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​អង្គុយលេង​លើ​កញ្ចុះ​ក្នុង រមណីយដ្ឋាន ជន្លុង​ម្លូ ស្ថិតក្នុង​ភូមិ​ចុង​បឹង​ឃុំ​ម្កាក់ស្រុក​អង្គស្នួល​ខេត្ដ​កណ្ដាល ជាមួយ​មិត្ត​ភក្ត្រ​០៩​នាក់ ក្នុងនោះ​មាន​ស្រី​០៤​នាក់ ។ ពេលនោះ​ស្រាប់​តែមាន​ជនសង្ស័យ​និង​បក្ខពួក មាន​គ្នា​១៤​នាក់ បាន​ជិះ​ម៉ូតូ​០៧​គ្រឿង មកជួប​គ្នា​នៅ​កន្លែង​កញ្ចុះ​អង្គុយលេង ហើយ​ដេញ​កាប់​ទៅលើ​បក្ខពួក​មួយក្រុម​ទៀត មិន​ស្គាល់​អត្តសញ្ញាណ មាន​គ្នា​០៤​នាក់ ជិះ​ម៉ូតូ​០២​គ្រឿង ទៅ​ទិសខាងកើត ហើយក៏​ឃើញ​ជនរងគ្រោះ ឈរ​នៅមុខ​កញ្ចុះ​មាន​កាន់​ដាវ​ជាប់​នឹង​ដៃ ទើប​ជនសង្ស័យ​និង​បក្ខពួក​បាននាំគ្នា​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​កន្លែង​កញ្ចុះ​ជនរងគ្រោះ​វិញ ហើយ​បាន​សួរ​ទៅ​ជនរងគ្រោះ​ថា ឯង​មាន​ស្គាល់​ពួក​ជិះ​ម៉ូតូ​នោះ ឬ​អត់ ។ ជនរងគ្រោះ​ឆ្លើយតប​វិញ​ថា មិនដែល​ស្គាល់​ទេ ពេលនោះ​បក្ខពួក​ជនសង្ស័យ ។ បាន​សួរ​ទៅ​ជនរងគ្រោះ​ទៀតថា បើ​ឯង​មិន​ស្គាល់​ម៉េច​ក៏​ឯង​មាន​ដាវ​កាន់​នឹង​ដៃ ។ បន្ទាប់មក​បក្ខពួក​ជ​ន​សង្ស័យ បាន​និយាយទៀតថា បើ​ឯង​មិន​ស្គាល់​ពួកវា អញ់​កាប់​ពួក​ឯង​ដែរ ។ ពេលនោះ​ជនរងគ្រោះ បាន​យក​ដាវ​ដែល​ខ្លួន​កាន់​ជាប់​នឹង​ដៃ​នោះ​កាប់​ទៅលើ​បក្ខពួក​ជនសង្ស័យ​មុន​១​ដាវ ទើប​ជនសង្ស័យ និង​បក្ខពួក​បាននាំគ្នា​កាប់​ទៅលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ បន្ទាប់មក​ជនសង្ស័យ និង​បក្ខពួក បាននាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ទិសខាងកើត​បាត់អស់​ទៅ​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​មិត្តភក្តិ​និង​ក្រុមគ្រួសារ​នាំយកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ រាជធានី​ភ្នំពេញ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×