Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ រាសី​ឡើង​ខ្ពស់​។ កិច្ចការ​សព្វសារពើ​ប្រព្រឹត្តទៅ​ដោយ​រលូន មាន​ឱកាសល្អ​ច្រើន​សម្រាប់​លោក​អ្នក​ហើយ​ក៏​នាំ​មក​ចំណូល​គួរសម​ដែរ​។ ជា​ថ្ងៃ​ដែល​អ្នក​មាន​អំណោយទាន ងាយស្រួល​ក្នុង​ការទាក់ទង​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ខ្មៅ អ្នក​ជួយ​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ល្អ​មធ្យម​។ ការ​ដោយ​បានរ​លូន​ល្អ ដោយ​ភាព​ប្រើ​សើរ​ឡើង​នៃ​ទំនាក់ទំនង​ត្រូវ​ឆ្លៀត​ចាប់យក​ឱកាស​។ ចំណូល​ចំណាយ​ធម្មតា​។ ជា​ឱកាស​ល្អ​សម្រាប់ សាង​ទំនង​ទំនាក់​ថ្មី​។ ទិស​នាំ​លាភ​ទិអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ក្រហម អ្នក​យក​អាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំ​ខាល ៖ រាសី​ល្អ​។ ការងារ​សម្រេច​បាន​ងាយ ពុំ​មាន​អ្វី​រារាំង​។ ពឹង​លើ​គំនិត​ឆ្លាត​វៃ​របស់ខ្លួន ចាប់​យក​ឱកាស​នាំ​មក​ចំណូល​ប្រសើរ​។ អ្នក​នៅ​លីវ​មាន​ឱកាស​ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង​ពណ៌​ស្លាប់​កំភេម​។ អ្នក​ជួយ​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំ​ថោះ​៖ រាសី​ល្អ​មធ្យម​។ ថ្វី​ត្បិត​ការងារ​ច្រើន តែ​វា​នាំមក​នូវ​លទ្ធផល​គាប់ប្រសើរ​។ បំណង​រកស៊ី​អាច​ប្រព្រឹត្តទៅបាន ហើយ​ថែមទាំង​អាច​រក​ចំណូល​បន្ថែម​។ អ្នក​កំពុង​មាន​ស្នេហា នឹង​ទទួលបាន​ព័ត៌មាន​រីករាយ​។ ទិស​នាំ​លាភ​ទិសខាងកើត​ប្រយ័ត្ន​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ទឹកដោះគោ អ្នក​យក​អាសារ​ឆ្នាំចរ​៕

​ឆ្នាំ​រោង ៖ រាសី​ធ្លាក់ចុះ​។ ពិបាកចិត្ត​នឹង​ការងារ​ច្របូកច្របល់ ប្រយ័ត្ន​ទំនាក់ទំនង និង​គប្បី​ចៀសវាង​ការប៉ះទង្គិច​ខាង​ប្រយោជន៍​ខ្លួនឯង​។ ប្រឹង​រក្សា​លុយកាក់​។ ក្នុង​ទំនាក់ទំនង​គ្រួសារ​ក៏​ងាយ​កើត​មាន​ការខ្វែងគំនិត​ឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង ពណ៌​នាំ​សំណាង ក្រហម អ្នក​ជួយ​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ព្រោះ​ចេះ​គៀងករ​កម្លាំង​សមូហភាព ធ្វើឲ្យ​ការងារ​សម្រេចផ​លល្អប្រសើរ​។ ចំណូល​ថ្ងៃនេះ​កើន​ខ្លាំង​។ ជា​ថ្ងៃមួយ​មាន​ភាព​រីករាយ​ខ្លាំង​ជាមួយ​គ្រួសារ​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិស​ឦសាន្ត ពណ៌​នាំ​សំណាង ពណ៌​ស អ្នក​ជួយ​យកអាសារ​ឆ្នាំរកា​៕

​ឆ្នាំ​មមី ៖ រាសី​ធ្លាក់ចុះ​។ ត្រូវ​ចាប់​អារម្មណ៍​កសាង​ទំនាក់ទំនង​បន្ថែម តែ​ត្រូវ​ឱនលំទោន​រៀនសូត្រ​ពី​គេ​។ ចំណូល​ចំណាយ​ប៉ះប៉ូវ​គ្នា​បាន​។ ក្នុង​បញ្ហា​មនោសញ្ចេតនា​ចៀសវាង​ការពឹងផ្អែក​លើ​ដៃគូ​។ ទិស​គាប់​ឦសាន្ត ប្រយ័ត្ន​ទិស​ខាងជើង ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ បៃតង អ្នក​ជួយ​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំ​មមែ ៖ រាសី​ធ្លាក់ចុះ​។ អ្វីៗ​ពុំ​សម្រេច​បាន​ដូច​បំណងប្រាថ្នា តែ​នៅ​មាន​ឱកាសល្អ​ពុំ​ត្រូវ​មើលរំលង​។ ចំណាយ​ច្រើន​ប៉ះពាល់​ដល់​ចំណូល​។ ទំនាក់ទំនង​មនោសញ្ចេតនា​ពុំ​បាន​លទ្ធផល​ដូច​ការ​ប៉ងប្រាថ្នា​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង ពណ៌​នាំ​សំណាង ក្រហម អ្នក​ជួយ​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំ​វក ៖ រាសី​ល្អ​មធ្យម​។ សម្ពាធ​ការងារ​ថ្វី​ត្បិត​ខ្លាំង តែ​ឲ្យតែ​ប្រឹងប្រែង​នោះ​អាច​សម្រេចបាន​។ ជា​ឱកាស​រក​ចំណូល​បាន​ទោះបី​ពុំ​ច្រើន​ក៏​ដោយ​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​, ពណ៌​នាំ​សំណាង ពណ៌​លឿង​, អ្នក​ជួយ​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំ​រកា ៖ រាសី​ធ្លាក់ចុះ​។ ការលំបាក​ច្រើន​គួរសម​ត្រូវ​ចេះ​ប្រើ​កម្លាំង​សមូហភាព​ដោះស្រាយ​។ ប្រឹង​ខ្លាំង​ទើប​អាច​រកចំណូលបាន​ខ្លះ​។ មាន​ជន​ទុច្ចរិត​ប៉ង​ធ្វើបាប​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិស​ខាងលិច​, ពណ៌​នាំ​សំណាង ក្រហម , អ្នក​ជួយ​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំចរ ៖ រាសី​ធ្លាក់ចុះ​។ ត្រូវ​គិតគូរ​ការពារ​ទំនាក់ទំនង​មាន​ស្រាប់​ជាមួយ​ដៃគូ ចៀសឲ្យផុត​ការ​ប្រេះឆា បាក់បែក​។ កុំ​ចាយ​ទុន​រកស៊ី​ផ្សងព្រេង​ឲ្យសោះ​។ រឿងរ៉ាវ​មនោសញ្ចេតនា​វិញ​ថ្ងៃនេះ​ងាយ​មាន​ការវិវាទ​ប្រេះស្រាំ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​, ពណ៌​នាំ​សំណាង ស្លាប​កំភេម​, អ្នក​ជួយ​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំ​កុរ ៖ រាសី​ល្អ​មធ្យម​។ ត្រូវ​ពឹងពាក់​ទេព្យកោសល្យ​របស់ខ្លួន ទើប​ធ្វើឲ្យ​កិច្ចការ​សព្វសារពើ​រលូន​ទៅមុ​ខ​បាន​។ អ្នក​អាច​មាន​លាភ លុយ​ពេញ​ហោប៉ៅ​។ មនោសញ្ចេតនា​លូតលាស់​ល្អ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសពាយ័ព្យ ពណ៌​នាំ​សំណាង​ផ្ទៃមេឃ​, បៃតង​, អ្នក​ជួយ​យកអាសា​ឆ្នាំខាល​៕​

spot_img
×