Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឣ្ន​ក​សារព័ត៌មាន​ម្នាក់ និង​ប៉េអឹម​ម្នាក់ ផឹកស៊ី​ជាមួយគ្នា​ស្រវឹង​កើត​ជម្លោះ វាយ​គ្នា , ប៉េ​ឣឹ​ម​ម្នា​ក់ដក​កាំភ្លើង​បាញ់​សំដៅ​មួយ​គ្រាប់

spot_img

​សៀមរាប ៖ ទំនាស់​ក្នុង​ហាង​ផឹកស៊ី មាន​គ្នា​ជាច្រើន​នាក់ ចុងក្រោយ​សល់​នៅសល់​អ្នកសារព័ត៌មាន​ម្នាក់ និង​មន្ត្រី​ប៉េអឹម​ម្នាក់ ក៏​កើត​ជម្លោះ​នឹង​គ្នា ហើយ​ត្រូវ​ប៉េអឹម​ស្ទុះ​ហក់​វាយ អ្នកសារព័ត៌មាន​១​ដៃ បណ្ដាលឱ្យ​របួស​បែក​មាត់ ហើយ​ប៉េអឹម​ដក​កាំភ្លើង​បាញ់​គំរាម​មួយ​គ្រាប់ ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​រូបនោះ រត់​បាតជើង​ស​ព្រាត​។​

​ហេតុការណ៍​ផ្ទុះអាវុធ និង​ប្រើ​អំពើហិង្សា​នេះ បានកើត​ឡើង នៅក្នុង​ហាង​ផឹកស៊ី​យីហោ (​មហាលាភ ៩៩៩៩) ស្ថិត​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប កាលពី​វេលា​ម៉ោង ២១​និង​០០​នាទី ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​តាម​សេចក្តីរាយការណ៍​បន្តថា​៖ ជនរងគ្រោះ​គឺ​លោក តាំង ហូរ ជា​អ្នកសារព័ត៌មាន​ANN ប្រចាំខេត្ត​សៀមរាប​។ រីឯ​ជនបង្ក​ឈ្មោះ ផល ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ មុខរបរ​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ។​

​ជុំវិញ​ករណីនេះ​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១ លោក តាំង ហូរ បាន​ប្រាប់​សារព័ត៌មាន​ថា​៖ នៅ​មុនពេល​កើតហេតុ រូបលោក​បាន​អង្គុយ​ផឹកស៊ី​ក្នុង​ហាង​យីហោ (​មហាលាភ​៩៩៩៩)​ត្រង់ចំណុច​កើតហេតុ​ខាងលើ​។​
​ដែលមាន​គ្នា ៤​ទៅ​៥​នាក់​ឈ្មោះ ផល ដែលជា​ជនដៃដល់​ក៍​ផឹក​ជាមួយ​ដែរ​។​

​លុះ​ដល់ពេល​កើតហេតុ​បក្ខពួក​អ្នកផឹកស៊ី​ជាមួយ​បាន​ត្រឡប់ទៅផ្ទះ​អស់ នៅសល់តែ​លោក តាំង ហូរ និង​ឈ្មោះ ផល ជា​ប៉េអឹម ដៃដល់​។

​ខណៈនោះ លោក ផល បាន​និយាយ​លេង​ជា​មួយបែប​ធម្មតា រហូត​ឈានដល់​ការនិយាយ ដៀមដាម មើលងាយ​អ្នកសារព័ត៌មាន ។​
​ហើយ​លោក តាំង ហូរ បាន​ឆ្លើយតប​វិញ ធ្វើ​ឲ្យ​ឈ្មោះ ផល ខឹង​ស្ទុះ​ទៅ​ដាល់​មួយ​ដៃ បែក​មាត់​លោក តាំង ហូរ​!​។

​ក្នុងនោះ​ក៍បាន​ប្រតាយប្រតប់​គ្នា រួច​លោក ផល បាន​ទាញ​កាំភ្លើង​ខ្លីម៉ាក​៥៤ បាញ់​សំដៅ​ប៉ង​សម្លាប់​លោក តាំង ហូរ ទៀតផង តែ​សំណាងល្អ លោក តាំង ហូរ បានគេច​ផុត​! ។

​លោក តាំង ហូរ បន្តថា​៖ ក្រោយ​ផ្ទុះអាវុធ​១​គ្រាប់​រួច លោក​បាន​រត់​ភៀសខ្លួន​ភ្លាមៗ​ផងដែរ ដើម្បី​សុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន​។

​ករណីនេះ​លោក ផល មានមុខ​ងារ​ជា​កងរាជអាវុធហត្ថ សារព័ត៌មាន​យើង នៅ​មិនទាន់​បានទទួល​ការបំភ្លឺ​នៅឡើយ​នោះទេ ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ​។​

​ពាក់ព័ន្ធ​ករណី​ហិង្សា និង​ផ្ទុះអាវុធ​នេះ មហាជន​បាន​លើកឡើងថា​៖ មហាជន​សង្ឃឹមថា សមត្ថកិច្ច​និង​ចាត់វិធានការ​លើ​ជនដៃដល់ អោយបាន​តឹងតែង​បំផុត ដើម្បី​ជៀសវាង​ចំពោះ​ការបាញ់បោះ​សេរី​ព្រោះ​ឥទ្ធិពល​ទឹក​ប្ដូរ​និស្ស័យ​៕​រក្សាសិទ្ធិដោយ​÷​សួង សាម​

 

spot_img
×