Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ​! ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ស្នើ​ឲ្យ​អស់លោក​លុប និង​បញ្ឈប់​ចែកចាយ​រាល់​សំណេរ និង​វីដេអូ​របស់ខ្លួន​បន្ទាន់ ពុំ​នោះទេ​នឹងត្រូវ​ប្រឈម​ផ្លូវច្បាប់​

spot_img

កាល​ពេល​ថ្មីៗ​នេះ នោះ​មហាជន​យ៉ាងច្រើន​បាន​ជ្រាប​រួចហើយ ទាក់ទង​នឹង​សមត្ថកិច្ច​ឡោមព័ទ្ធ​ផ្ទះ​វីឡា​របស់​លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី តាម​ដីការ​បង្គាប់​ឲ្យ​នាំខ្លួន ពី​ពាក់ព័ន្ធ​បទ​បរិហាកេរ្តិ៍ ប៉ុន្តែ រហូតមកទល់​ពេលនេះ មហាជន​នៅ​មិនទាន់​ដឹងថា គឺជា​បណ្តឹង​របស់​ភាគី​ណា​នោះទេ​។​

​តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ក្រោយ​ឧកញ៉ា អា​៊​ន សៀវ​ម៉ី បាន​យល់ព្រម​ឡើង​តុលាការ គេ​ក៏បាន​ចាប់អារម្មណ៍ ស្រាប់តែ​អ្នកស្រី ទ្រី ដា​ណា ដែលជា​គូសត្រូវ ក៏បាន​ស៊ែរ​វីដេអូ​ឧកញ៉ា អា​៊​ន សៀវ​ម៉ី ឡាយ​បរិហាកេរ្តិ៍​ខ្លួន និង​ដៀមដាម​មើលងាយ​សាហាវ សុទ្ធតែ​មី​ស្រី​មុខ​ឈើ ឬ ស្រី​ប្តី​បី​ប្តី​បួន​ជាដើម​។ ដោយ​ក្នុងនោះ អ្នកស្រី ទ្រី ដា​ណា ក៏បាន​ភ្ជាប់​សារ​សា​រទ​បែបនេះ​ថា​៖ «​ជេរ​គេ​សាហាវ​ណាស់ តើ​អ្នកណា​យល់​អារម្មណ៍​មួយ​នេះ មើល​ហើយ​ពិចារណា​ផង​បងប្អូន ខ្ញុំ​តំណាងអោយ​សមាជិក​ក្នុង​ដៃ​ជាង​7​មុ​ី​ន​នាក់ រង់ចាំ​ការសំរេច​ពី​តុលា​ការរក​យុត្តិធម៌​អោយ​ខ្ញុំ​»​។​

​ដោយសារ​ហាក់​បានដឹង​ខ្លួន​ខុស​ធ្ងន់ ហើយ​នៅតែ​ឃើញ​វីដេអូ​នោះ នៅតែ​ត្រូវបាន​គេ​បន្ត​ផ្សព្វផ្សាយ នៅមុននេះ​បន្តិច ឧកញ៉ា អា​៊​ន សៀវ​ម៉ី ក៏បាន​ស្នើ​ទៅដល់​បណ្តា​ម្ចាស់​សារព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​ទាំងអស់ ឲ្យ​លុប​រាល់​សំណេរ និង​វីដេអូ​របស់ខ្លួន ដោយ​ភ្ជាប់​នឹង​លិខិត​មេធាវី​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ថា​៖ «​នាង​ខ្ញុំ​ស្នើសុំ លោក​/​លោកស្រី ម្ចាស់​បណ្តាសារ​ព៌​ត​មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក មេត្តា​លុប នូវ​រូបភាព និង​វីដេអូ និង​ឈប់​រាល់​ការ​បង្ហោះ​ចែកចាយ​បន្ត ។ នាង​ខ្ញុំ​សូម​អរគុណ​»​។​

​ក្រោយពី​បានឃើញ​សារ​របស់​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ហាក់​បន្ទន់ខ្លួន​ច្រើន​ក្រោយ​ឡើង​តុលាការ​២​ដង​មក ស្រាប់តែ​អ្នកលេង​បណ្តាញ​សង្គម បានដាក់​បែបនេះ​ថា​៖ «​ក្រោយ​ភ្លៀង​មេឃ​ស្រឡះ​, កាល​មុន​ថា​ឲ្យ​ជួយ​ស៊ែរ ចុះ​ឥឡូវនេះ ម៉េច​ចឹ​ង​ចែ​ម៉ី​…»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×