Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ស្រស់ស្អាត​ម្នាក់ ខូចចិត្ត​រឿង​សង្សារ​មក​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វា សម្លាប់ខ្លួន សំណាងល្អ​បាន​ម្ចាស់​កង់​បី​ជួយ​ទាន់ពេល​

spot_img

​ភ្នំពេញ ៖ នារី​ស្រស់ស្អាត​ម្នាក់​ខូចចិត្ត​រឿង​សង្សារ បាន​ជួល​កង់​បី​ជិះ​ពី​វិមានឯករាជ្យ​មក​លោតទឹក​សម្លាប់ខ្លួន តែ​មិនបាន​សម្រេច បាន​ប្រជាពលរដ្ឋ​និង​ម្ចាស់​កង់​បី​បាន​ជួយ​ទាន់ពេល​។​

​ហេតុការណ៍​នេះដែរ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០ នាទី​យប់​ថ្ងៃ​សុក្រ​ទី ៥ ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅ​ត្រង់ចំណុច​រង្វង់​មូល​គួច​ការ​ណុង ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​បងប្រុស​រត់​កង់​បី បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នារី​វ័យក្មេង​បាន​​ជួល​កង់​បី​គាត់ ជិះ​ពី​វិមានឯករាជ្យ​រួច​ឲ្យ​គាត់​ជូន​មក​តាមផ្លូវ​លើ​ស្ពាន​ជ្រោយចង្វា ខណៈពេល​មកដល់​​ចំណុចកើតហេតុ​ស្រាប់តែ​ហក់​ចេញពី​កង់​បី រួច​រៀប​លោត​ទៅ​ក្រោម តែ​សំណាងល្អ​បាន​គាត់​ជួយ​ទាញ​ទាន់ពេល ហើយ​នាំមក​ខាងក្រោម​វិញ ដើម្បី​រាយការណ៍​ទៅ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ និង​ស្វែងរក​សាច់ញាតិ ដើម្បី​ឲ្យ​មក​ទទួលយក​ទៅផ្ទះ​វិញ​។​

​ក្រោយពេល​កើតហេតុ​ខាងលើ ដោយមាន​ការជួយ​ណែនាំ និង​ជួយ​ពន្យល់​ពី​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​រួមមាន​ខាង​សារព័ត៌មាន​ជាច្រើន ក៏​នារី​រូប​ស្រស់​នោះ បានសម្រេច​ចិត្ត​ឲ្យ​កង់​បី​ជួយ​ជូន​គាត់​ទៅផ្ទះ​វិញ​ទៅ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត

spot_img
×