Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងអាវុធហត្ថខេត្តកណ្តាលបង្ក្រាបរថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត

spot_img

កណ្តាល ៖ កម្លាំងអាវុធហត្ថខេត្តកណ្តាលរថយន្ត ១គ្រឿង ដឹកឈើដោយគ្មានលិខិតអនុញ្ញាតទម្ងន់ ២,៥តោន នៅចំណុចផ្លូវ៥១ ស្ថិតក្នុងភូមិរកាខ្មៀស ឃុំតំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

កម្លាំងអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា នៅវេលាម៉ោង ៩ថ្ងៃ សៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល ដឹកនាំដោយលោក អនុសេនីយ៍ឯក ស្តើង សំអាត មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុះល្បាតក្នុងភូមិសាស្រ្តស្រុក បានប្រទះឃើញរថយន្តដឹកឈើ ១គ្រឿងម៉ាក ហ៊ីយ៉ាន់​ដាយពណ៌ស ទម្ងន់ ២,៥តោន ស្លាកលេខភ្នំពេញ ៣B ៦៧៩០ នៅចំណុចផ្លូវ៥១ ស្ថិតក្នុងភូមិរកាខ្មៀស ឃុំតំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដឹកឈើដោយគ្មានលិខិតអនុញ្ញាត។

កម្លាំងអាវុធហត្ថ បានចាប់យកវត្ថុតាងរួមមាន៖ ១.ឈើក្រាក់ចំនួន ១០៧ ដើម មុខកាត់ ០,១ម៉ែត្រមូល ប្រវែង២ ម៉ែត្រ, ២.ប្រភេទឈើផ្ចឹកជ្រុង ៣០ ដើម ស្មើនឹង ២,៦៨៨ ម៉ែត្រគូប ៣.កូនក្រឡឹង ០៥ដុំ ប្រភេទឈើតាសេក ឈើជ្រុងសរុប ៣៦ដើម , ៤.រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ។ បច្ចុប្បន្នវត្ថុតាងត្រូវបានប្រគល់ឲ្យរដ្ឋបាលព្រៃឈើអង្គស្នួល អនុវត្តតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×