Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនប្រដាប់អាវុធ បាញ់រះជាច្រើនគ្រាប់ បណ្តាលអោយនារីម្នាក់ និងបុរសម្នាក់ បានរងរបួសធ្ងន់

spot_img

ជនប្រដាប់អាវុធមួយក្រុម បានបាញ់រះជាច្រើនគ្រាប់ បណ្តាលអោយ នារីម្នាក់និងបុរសម្នាក់បានរងរបួសធ្ងន់ហើយធ្លុះធ្លាយរថយន្ត ជាច្រើនគ្រាប់ផងដែរ នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមផ្លូវ១៩៧៤ ស្ថិតក្នុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខក្រុងភ្នំពេញ។

មុនពេលកើតហេតុជនរងគ្រោះ មានគ្នា២នាក់ជិះរថយន្ត ម៉ាក TACOMA ស្លាកលេខភ្នំពេញ 2Q-5081 តាមផ្លូវ១៩៧៤ ក្នុងទឹសដៅពីកើតទៅលិច លុះបើកមកដល់មុខផ្ទះនារីរូបនោះ បម្រុងឈប់រថយន្តចុះស្រាប់តែមានរថយន្តមួយគ្រឿងទៀត មិនស្គាលម៉ាក បានបើកមកឈប់ក្បែរ ហើយធ្វើការបាញ់ប្រហារ ទៅលើរថយន្តជនរងគ្រោះ ចំនួន៥គ្រាប់ ពីខាងស្តាំ នៃរថយន្ត បណ្តាលអោយ ត្រូវជនរងគ្រោះ ទាំងពីរនាក់ដែលនៅក្នុងរថយន្ត TACOMA នោះតែម្តង ដោយ នារីដែលគេប៉ងបាញ់ផ្តាច់ជីវិតត្រូវ៣គ្រាប់ គឺស្មាស្តាំ២គ្រាប់ កំភួនដៃខាងឆ្វេង១​គ្រាប់ ចំណែកបុរសដែលបើរថយន្ត ត្រូវ១គ្រាប់ ចំកំភួនដៃខាងស្តាំ ។

នារីរងគ្រោះ ឈ្មោះ សិង វិន អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ និងមានផ្ទះនៅកន្លែងកើតហតុ ចំណែកបុរសរងរបួស មិនស្គាល់ឈ្មោះ មានមុខរបរជាអ្នករកស៊ី និងមាន ទីលំនៅ ម្តុំទួលសង្កែ ក្នុងខណ្ឌឬស្សីកែវ និងជាម្ចាស់រថយន្ត TACOMA ។

បន្ទាប់ពីបាញ់ហើយជនសង្ស័យបានបើករថយន្ត គេចចេញពីកន្លែងកើតហេតុ ហើយជនរងគ្រោះ ត្រូវគេដឹក យកមកសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×