Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនស្រី ដូណាល់ ត្រាំ សរសើរកូរ៉េខាងត្បូងថា ជាកន្លែងដ៏អស្ចារ្យ និងចង់មកលេងម្តងទៀត

spot_img

កូនស្រីរបស់ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ ឈ្មោះ អ៊ីវាន់កា ត្រាំ (Ivanka Trump) បាននិយាយនៅថ្ងៃច័ន្ទនេះថា ដំណើរទស្សនៈកិច្ចលើកដំបូងមកកាន់កូរ៉េខាងត្បូងគឺអស្ចារ្យខ្លាំងណាស់ ហើយអ្នកស្រីសង្ឃឹមថានឹងបានមកលេងម្តងទៀតនាពេលអនាគត។

Ivanka Trump ដែលជាទីប្រឹក្សារបស់ប្រធានាធិបតី បានថ្លែងបែបនេះខណៈពេលអ្នកស្រីកំពុងរៀបចំ​ឡើងយន្តហោះត្រឡប់មកអាមេរិចវិញ ក្រោយពេលបញ្ចប់ដំណើរទស្សនៈកិច្ចរយៈពេល៤ថ្ងៃ ដើម្បីមកចូលរួមបិទព្រឹត្តិការណ៏កីឡាអូឡាំពិច ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

អ្នកស្រីថ្លែងប្រាប់អ្នកសារព៌តមានដូច្នេះថា “វាគឺជាដំណើរទស្សនៈកិច្ចដ៏អស្ចារ្យ គួរឲ្យរំភើប និងស្រស់ស្អាត”។

ទោះយ៉ាងណាអ្នកស្រី មិនបានឆ្លើយតបទៅនឹងសំនួរដែលចោទសួរពីកូរ៉េខាងជើង ដែលកូរ៉េខាងជើង បាន​​និយាយថាខ្លួនមានឆន្ទៈក្នុងការចរចា។

ក្នុងដំណើរទស្សនៈកិច្ច អ្នកស្រីបានទទួលទានអាហារជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនជេអ៊ីន និងបានទៅជួបជាមួយនឹងអត្តពលិកអាមេរិច ដែលបានចូលរួមក្នុងកីឡាអូឡាំពិច។

ដំណើរទស្សនៈកិច្ចរបស់អ្នកស្រីមកកាន់កូរ៉េខាងត្បូង នាំឲ្យមានការព្យាករណ៏ពីការកើតឡើងនៃកិច្ច​ចរចារផ្ទាល់រវាង កូរ៉េខាងជើង និងអាមេរិច ខណៈប្រទេសទាំងពីរ សុទ្ធតែបានបញ្ជូនមន្រ្តីជាន់ខ្ពស់រៀងៗ​ខ្លួនមកចូលរួមបិទព្រឹត្តិការណ៏អូឡាំពិច៕ សុភ័ក្ត្រ

spot_img
×