Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ពោះធំ​ម្នាក់ បើករថយន្ត​ដល់​ផ្លូវបំបែក​ជា​បួន​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​ម៉ូ​តូប​ណ្តោ​ល​ឲ្យ​បុរស​ម្នាក់ រងរបួស​បាក់ជើង​

spot_img

​ភ្នំពេញ ៖ នារី​ពោះធំ​ម្នាក់​បាន​បើករថយន្ត​ដល់​ផ្លូវបំបែក​ជា​បួន មិន​ប្រយ័ត្ន​បាន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង ប​ណ្តោ​ល​ឲ្យ​បុរស​ម្នាក់​រងរបួស​បាក់ជើង ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហេតុការណ៍​បានកើត​ទ្បើង​នៅវេលា​ម៉ោង​១​និង​៣៨​នាទី ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ ដែល​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែង​ហេតុ​កើត​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ ស៊េរី​០១៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1DE -8749 ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​មកដល់​ចំណុច​ផ្លូវបំបែក​ជា​បួន ត្រូវបាន​រថយន្ត​មួយគ្រឿង ម៉ាក LEXUS RX330 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ព្រះសីហនុ 2B-7865 បើកបរ​ដោយ​ស្ត្រី​ពោះធំ បើក​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​បាន​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង អូស​ប្រមាណ​ជា​១០​ម៉ែត្រ ប​ណ្តោ​ល​បុរស​ម្នាក់​រងរបួស​បាក់ជើង​។​

​ក្រោយពេល​កើតហេតុ ក៏​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក និង​ម៉ូតូ​មក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​រលួស ឲ្យ​ភាគី​ទាំងពីរ​និយាយ​ចរចា​គ្នា ដើម្បី​បញ្ចប់រឿង​៕ រក្សា​សិទ្ធិ​ដោយ​៖​មី​ដា​

spot_img
×