Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

RAV4 ពន្លះ​គូទ​រថយន្ត​ដឹក​ដី​ពី​ក្រោ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ខ្ទេច​រថយន្ត​មួយ​កំណាត់​មុខ យ៉ាងដំណំ លើ​ស្ពាន​លី​យ៉ុង​ផាត់​

spot_img

​ភ្នំពេញ ៖ រថយន្ត​RAV4 ពន្លះ​គូទ​រថយន្ត​ដឹក​ដី​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ខ្ទេច​រថយន្ត​មួយ​កំណាត់​មុខ យ៉ាងដំណំ​លើ​ស្ពាន​លី​យ៉ុង​ផាត់ ទៅមុខ​លែងរួច បង្ក​ការកកស្ទះ​យ៉ាងខ្លាំង ផ្អើល​ដល់​ប្រជា​ការពារ​មកជួយ​សម្រួល​ចរាចរណ៍​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​០០​នាទី​សៀ​ល​ថ្ងៃទី​០៧​ខែកុម្ភៈ​ឆ្នាំ​២០២១ ស្ថិតនៅលើ​ស្ពាន​លី​យ៉ុង​ផាត់​ខាងកើត ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

​យោងតាម​ប្រភពពី​អ្នកបើក​បរបាន​ប្រាប់​ភ្នាក់ងារ​CEN​យើង​ឲ្យ​ដឹងថា ពួកគាត់​ទាំងពីរ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច ដោយ​រថយន្ត​ដឹក​ដី​ធុន​ធំ​ពណ៌​ខៀវ ពាក់​ផ្លាកលេខ​កំពង​ចាម 3A-0244 ពីមុខ និង​មាន​គ្នា​២​នាក់​ប្រពន្ធ នៅក្នុង​រថយន្ត​ដោយ​ដឹក​ដី​ពីរ​ណ្ដៅ​ដី (​តា​កៅ​) ទៅ​ចា​ក់នៅ​ជិត​វិមាន​ឈ្នះ​ឈ្នះ ចាក់ដី​រួច​ត្រឡប់មកវិញ​ដល់​ចំណុចកើតហេតុ បាន​អក​ហ្សើ​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត ក៏​ជាន់​ហ្វ្រាំង​ភ្ញុ​ច​ជាប់ បណ្ដាល​ឲ្យ​រថយន្ត​RAV4 ពណ៌​ឈាមជ្រូក​ពាក់​ផ្លាកលេខ​ភ្នំពេញ 2C-4142 ដែល​ធ្វើដំណើរ​២​នាក់​ឪពុក​និង​កូន ពី​ផ្ទះ​ស្ពាន​លេខ​២ ខណ្ឌ​ជ្រោយចង្វា គោលបំណង​ទៅ​មើល​តា​ឈឺ​នៅ​ម្ដំ​សាលា​កូរ៉េ ឡើង​ស្ពាន​បន្តិច បាន​ជ្រុល​បុក​ចំកាង​ដែក​រថយន្ត​ធុង​ធំ​ដឹក​ដី​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​RAV4 រង​ការខូចខាត​មួយ​កំណាត់​មុខ​យ៉ាងដំណំ ក្នុង​ហេតុការណ៍​នេះ មិន​បណ្ដាល​ឲ្យ​រងរបួស​នរណា​ម្នា​ក់ឡើ​យ​។

​ក្រោយពេល​កើតហេតុ​ភាគី​ទាំងពីរ បានធ្វើ​ការចរចា​គ្នា​សម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​RAV4 សុំ​ទៅខាង​រថយន្ត​ដឹក​ដី ជួយ​ចេញថ្លៃ​ដឹក​ដល់​កា​រ៉ា​ស់​ជុស​ជុល តែ​ភាគី​រថយន្ត​ដឹក​ដី​ជួយ​ចេញ 50$ ទើប​យល់ព្រម​ទទួលយក​បញ្ចប់រឿង ដោយ​មិន​រំខាន​ដល់​កម្លាំង​សមត្ថកិច្ច​ឡើយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សារឿន​

spot_img
×