Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង បើក​ទៅបុក​រថយន្ត​កុងតឺន័រ​ចត​ចោល​នៅ​ចិញ្ចើមផ្លូវ​ពីក្រោយ បណ្ដាល​ឲ្យ​របួសធ្ងន់​ស្ត្រី​ម្នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់ រួម​អ្នកដំណើរ​មាន​ស្រី​និង​ប្រុស​៣​នាក់​ទៀត បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​រេ​ចង្កូត​ជ្រុល​ទៅបុក​នឹង​រថយន្ត​កុងតឺន័រ​ចត​ចោល​នៅលើ​ចិញ្ចើមផ្លូវ ចំ​ពីក្រោយ បណ្តាល​ឲ្យ​រថយន្ត​ខ្ទេច​ផ្នែក​ពី​ខាងមុខ​ស្ទើរ​ទាំងស្រុង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង​១៥​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ចន្ទ​ទី​៨ ខែកុម្ភៈ ឆ្នាំ ២០២១​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ បើកបរ​រថយន្ត​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បាន​បើករថយន្ត​ម៉ាក​កាមរី​ឆ្លាម​មួយគ្រឿង ពណ៌​ស្ករ​ពាក់​ផ្លាកលេខ​ព្រះសីហនុ​2-A 4751 បើកបរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​៣​នាក់​ទៀត ចេញពី​ស្ពាន​ព្រែក​ជ្រៃ គោលបំណង​បម្រុង​ទៅ​ផ្លូវ​វេ​ង​ស្រេង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ 3E-3036 ចត​ចោល​នៅលើ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្ត្រី​ម្នាក់ និង​៣​នាក់​ទៀត​រងរបួស​ស្រាល​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ ចុះមក​ដល់​រួច​ប្រគល់​តួនាទី​នេះ​ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង វាស់វែង​យក​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×