Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖ កម្ពុជា​មិន​រើសអើង​អ្នក​វិនិយោគិន ប៉ុន្តែ​ទទួលស្គាល់​តែ​ប្រទេស​ចិន និង​នយោបាយ​តែមួយ​

spot_img

​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សមាគម ខ្មែរ​-​ចិន សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អះអាង​ថា កម្ពុជា​មិន​រើសអើង​អ្នក​វិនិយោគិន​ទេ គឺ​បងប្អូន​អាច​លទ្ធភាព​ចាប់​ដៃគូ​រកស៊ី​ជាមួយ​ប្រទេស​ណា​ក៏​បាន រួម​ទាំង​តៃវ៉ាន់​ផងដែរ​។ ប៉ុន្តែ​កម្ពុជា​ទទួលស្គាល់​តែ​ប្រទេស​ចិន និង​នយោបាយ​តែមួយ​។​

​នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល នឹង​ជួបពិភាក្សា​ការងារ​ជាមួយ សមាគម​ខ្មែរ​-​ចិន ដែល​ដឹកនាំ​ដោយ លោក​ឧកញ៉ា ពង់ ឃាវ​សែ​។​

សម្តេច​តេជោ មាន​មោទនភាព​ដែល​បាន​ប្រើប្រាស់​អគារ​រដ្ឋាភិបាល​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ជាច្រើន​ទាំង​ក្នុង​កម្រិត​ជាតិ និង​អន្តរជាតិ​នានា រួម​ទាំង​កិច្ចប្រជុំ​ថ្ងៃ​នេះ​ផង​ដែរ​។ សម្តេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់​ថា សេដ្ឋកិច្ច​ជាតិ​យើង​រឹងមាំ​ដោយ​សារ​ស្ថិរភាព​នយោបាយ​រឹងមាំ នឹង​ដោយសារ​ការចូលរួម​ពី​សំណាក់​អ្នក​វិនិយោគ​ទុន​ក្នុង​ប្រទេស​។​

​សព្វថ្ងៃនេះ សមាគម​ខ្មែរ​-​ចិន នៅ​កម្ពុជា ដែល​ក្នុងនោះ​មាន​គណៈអចិន្ត្រៃយ៍​១៨​រូប និង​សមាជិក​៥០​រូប ដែល​មាន​ទិសដៅ​ចូល​រួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​រួម​ទាំង​សេដ្ឋកិច្ច សង្គមកិច្ច និង​ការងារ​ផ្សេងៗ​ដទៃទៀត​។ ជាពិសេស​នោះ គឺ​ចូល​រួមចំណែក​លើក​ស្ទួយ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​។ លោក​ឧកញ៉ា ពង់ ឃាវ​សែ បាន​ជម្រាប​ជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ផងដែរ​អំពី​ប្រវត្តិជ​ន​ជាតិ​ចិន មក​កាន់​កម្ពុជា នៅ​អំឡុង​ឆ្នាំ​១៩២០ ដល់​​ឆ្នាំ​១៩៤០ ដែល​មក​ដល់ពេលនេះ​គឺ​បាន​ប្រមូលផ្តុំ​គ្នា​ក្លាយ​ជា​សមាជិក សមាគម​ខ្មែរ​-​ចិន​ថ្ងៃនេះ​។​

​លោក​ប្រធាន​ក៏​បាន​ថ្លែងអំណរគុណ​ដល់ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ដែល​បាន​រំដោះ​ប្រទេស​អោយ​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍ នឹង​បាន​កសាង​ប្រទេស​រីកចម្រើន​មក​ទល់​សព្វថ្ងៃ​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ តែងតែ​បង្ក​ល្ខ​ណៈ​ងាយស្រួល នឹង​លើក​ទឹកចិត្ត​ដល់​អ្នក​វិនិយោគទុន​អោយ​មាន​ឱកាស​ក្នុង​ការវិនិយោគ​នៅក្នុង​ប្រទេស​។​ ​ដល់​ប្រទេស​កម្ពុជា ក៏​ប្រឹងប្រែង​រកស៊ី​រហូត​មាន​ជីវភាព​ធូរធា​។​

​លោក​បាន​រំលឹក​ឡើងវិញ​ថា តែ​ជា​ការសោកស្តាយ​សមិទ្ធផល​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ចិន​ខិតខំ​រក​បាន​មក​ដោយ​លំបាក​នេះ ត្រូវបាន​បំផ្លាញ​ចោល​ខ្ទេចខ្ទី​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់ ប៉ុល ពត​។ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដឹកនាំ​ចលនា​តស៊ូ​រំដោះ​ប្រទេស​ចេញពី​របប​វាលពិឃាត ប៉ុល ពត បាន​គូសបញ្ជាក់ថា ក្រោយពេល​ប្រទេស​ត្រូវ​បាន​រំដោះ និង​ស្រោចស្រង់​ជា​ថ្មី​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ក៏បាន​ផ្តល់​ឱកាស​ឲ្យ​បង​បង្អូន​ចិន​នៅ​កម្ពុជា បាន​រកស៊ី​មាន​បាន​ជា​ថ្មី រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​។​ក្នុងន័យ​នេះ​សម្តេច​តេជោ បាន​រំលឹក​ដល់​សមាគម​ខ្មែរ​-​ចិន ត្រូវ​យល់​ឲ្យ​ច្បាស់​ពី​គុណ​តម្លៃ​នៃ​សុខសន្តិភាព និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ហើយ​ត្រូវ​រួមគ្នា​ថែរក្សា​ឲ្យបាន​នូវ​សមិទ្ធផល​ទាំងអ​ស់​នេះ មិន​ត្រូវឲ្យមាន​ការបំផ្លិច​បំផ្លាញ​ទៀត​នោះឡើយ​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ដល់​លោក​ឧកញ៉ា ពង់ ឃាវ​សែ និង​សមាជិក​សមាជិការ សមាគម​ខ្មែរ​ចិន​ទាំង​អស់ ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព វិនិយោគ ដែល​បាន​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​។ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​សារជាថ្មី​ដល់​សមាគម​ថា កម្ពុជា​មិន​រើសអើង​អ្នក​វិនិយោគិន​ទេ គឺ​បងប្អូន​អាច​លទ្ធភាព​ចាប់​ដៃគូ​រកស៊ី​ជាមួយ​ប្រទេស​ណា​ក៏​បាន រួម​ទាំង​តៃវ៉ាន់​ផងដែរ​។ ប៉ុន្តែ​កម្ពុជា​ទទួលស្គាល់​តែ​ប្រទេស​ចិន និង​នយោបាយ​តែមួយ​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី មាន​ទិសដៅ​ក្នុង​ការជួយ​ពង្រឹង​ពាណិជ្ជករ និង​អ្នវិនិយោគ​គិន​ក្នុងស្រុក អោយ​មាន​ឱកាស​កាន់តែ​ច្រើន​ក្នុង​ការរកស៊ី​ទទួលទាន​តូចធំ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​កាន់តែ​រីកចម្រើន​ជឿនលឿន​ទៅមុខ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×