Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ចាប់ខ្លួន​ជនជាតិ ចិន ០២​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ១០​គីឡូក្រាម បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ ៖ កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ចាប់ខ្លួន​ជនជាតិ​ចិន ០២​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ១០​គីឡូក្រាម ហើយ​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេន៍​យ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៧) ដោយមាន​ការសម្របសម្រួល​ពី លោក អ៊ុ សុ​ភ័ក្តិ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ រក្សាទុក​គ្រឿងញៀន នៅ​ចំណុច​មុខ​បូរី​ប៉េង​ហូត​(​បឹង​ស្នោ​) នៅតាម​លើផ្លូវ​ជាតិ​លេខ​១ និង​បន្តទៅ​ឈាន​ឆែកឆេរ​ផ្ទះ​លេខ​៣៥ ផ្លូវ​P០៤ ក្នុង​បូរី​ប៉េង​ហួត​(​បឹង​ស្នោ​) សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​លទ្ធផល​នៃ​ប្រតិបត្តិការ​ខាងលើ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ទី​១-​ឈ្មោះ JIA ZHIYANG ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ ចិន (​មេក្លោង ធ្លាប់​ជាប់គុក ១​ឆ្នាំ ទើប​ចេញពី​គុក​បាន​៣​ខែ ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត​) និង​ទី​២-​ឈ្មោះ ZHANG LEILIN ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ​ចិន ។​

​វត្ថ​តាង​ចាប់យក​មាន ៖ គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​សរុប ៩.៧៨៣,៧៣ ក្រាម ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំ រឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ៕ រក្សា​សិទ្ធិ​ដោយ : បញ្ញា​ស័ក្តិ​

spot_img
×