Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរលួច​គាស់​ទ្វារ យក​ទ្រព្យសម្បត្តិ​របស់​ពលរ​ដ្ឋ​យ៉ាងសកម្ម​ម្នាក់ ត្រូវ​ប៉ូលិស​ក្របួច​ជាប់​

spot_img

​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​ជំនាញ​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​យ៉ាងសកម្ម​ម្នាក់ នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​ជំនាញ​ខណ្ឌដង្កោ​សហការ ជាមួយ​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ដង្កោ ធ្វើការ​ឃាត់ខ្លួន ខណៈពេល​កំពុង​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​របស់​ជា​ពលរដ្ឋ​មួយកន្លែង នៅក្នុង​បុរី​លឹម ឈាង​ហាក់ ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ៤​និង​៣០​នាទី​ទៀបភ្លឺ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ ម៉ៅ ទិ​ត្យ ភេទ​ប្រុស ឣា​យុ ២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់ ភូមិ​ម័ល សង្កាត់​ដង្កោ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​លោក​វរសេនីយ៍ទោ ជាង ហុក​សែ ឣ​ធិ​ការរង​ទទួល​ផ្នែក​នគរបាល​យុត្តិធម៌ បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​និង​កម្លាំង​ប៉ុស្តិ៍នគរបាល​សង្កាត់​ដង្កោ បានធ្វើការ​ល្បាត​ពួនស្ទាក់​ការពារ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏បាន​ប្រទះឃើញ​ជនសង្ស័យ កំពុង​ធ្វើ​សកម្មភាព​ដើរចូល​ទៅក្នុង​ផ្ទះល្វែង រួច​ធ្វើ​សកម្មភាព​គាស់​ទ្វារ​បម្រុង​ចូល​លួច​ទ្រព្យសម្បត្តិ ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​មាន​ក៏​សង្ស័យ​បានធ្វើ​ការឆែកឆេរ រកឃើញ​គ្រឿងញៀន​១​កញ្ចប់ និង​សោ​មួយឈុត រួច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​កាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ដង្កោ ដើម្បី​ធ្វើការ​សាកសួ​បន្ត ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ទាំង​ទឹកមុខ​ញញឹម​ញ​ញ៉េ​ម​ថា រូបគេ​ធ្លាប់ធ្វើ​សកម្មភាព​លួច​គាស់​ទ្វារ​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ បានសម្រេច​ជាច្រើន​ដង​មកហើយ ហើយ​គ្រឿងញៀន​១​កញ្ចប់​នេះ គឺ​រូបគេ​ទិញ​ចំនួន​១០​ដុល្លារ​ទុក​សម្រាប់​ជក់​កុំ​ឲ្យ​ងងុយដេក​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​ឃុំខ្លួន​បណ្តោះ​ឣា​សន្ន នៅ​ឣ​ធិ​ការដ្ឋាន​ខណ្ឌដង្កោ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្ត​តាម​នីតិវិធី​៕ រក្សា​សិទ្ធិ​ដោយ​៖​សួង សាម​

spot_img
×