Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន រី​ណិ​ត ជប៉ុន (​ខេ​ម​បូ​ឌា​) ឯ​.​ក សេចក្តីជូនដំណឹង​បញ្ឈប់​ការងារ​ឈ្មោះ ហ៊ាង សុខ​ហេង​, លាស់ សុវណ្ណ និង សហការ​ជាមួយ​សមត្ថកិច្ច​ផ្ដល់​ភស្ដុតាង​

spot_img

​ភ្នំពេញ ៖ បន្ទាប់ពី លោក ឡុង វណ្ណា ចៅក្រម​ស៊ើបសួរ និង​លោក ម៉ុ​ត ដា​រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ ម្សិលមិញ​នេះ​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ឈ្មោះ ហ៊ាង សុង​ហេង ប្រធាន​ផ្នែក​លក់ តាម​បណ្ដឹង​របស់​ក្រុមហ៊ុន រី​ណិ​ត ជប៉ុន (​ខេ​ម​បូជា​) ឯ​.​ក ដាក់ពន្ធនាគារ​ព្រៃ​.​ស​ជា​បណ្ដោះអាសន្ន ក្រោម​បទចោទប្រកាន់ ឆបោក , រំលោភ​លើ​ទំនុកចិត្ត , ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង​នោះ នៅ​ថ្ងៃទី​០៨ ខែកុម្ភ​: ឆ្នាំ​២០២១ ក្រុមហ៊ុន​ក៏បាន សេចក្តីជូនដំណឹង បញ្ឈប់​ឈ្មោះ ហ៊ាង សុង​ហេង ប្រធាន​ផ្នែក​លក់ និង លាស់ សុវណ្ណ ជំនួយការ​ផ្នែក​លក់ ពី​ក្រុមហ៊ុន​ជា​ស្ថាពរ​។

​យោងតាម ក្រុមហ៊ុន រី​ណិ​ត ជប៉ុន (​ខេ​ម​បូ​ឌា​) ឯ​.​ក បាន​ប្ដឹង​បុគ្គលិក ២​នាក់ គឺ ១- ឈ្មោះ ហ៊ាង សុខ​ហេង ប្រធាន​ផ្នែក​លក់​, ២-​ឈ្មោះ លាស់ សុវណ្ណ ជំនួយការ​ផ្នែក​លក់ ពី បទ​ឆបោក​, រំលោភ​លើ​ទំនុកចិត្ត , ក្លែងបន្លំ , ប្រើប្រាស់​លិខិត​ក្លែង , និង​បទល្មើស​ដទៃទៀត​ដែល​ពាក់ព័ន្ធ​។ ប៉ុន្តែ​តុលាការ​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​តែ ឈ្មោះ ហ៊ាង សុង​ហេង ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ប្រធាន​ផ្នែក​លក់​របស់ ក្រុមហ៊ុន​ដើមបណ្ដឹង រី​ណិ​ត ជប៉ុន (​ខេ​ម​បូ​ឌា​) ឯ​.​ក , ចំណែក​ឈ្មោះ លាស់ សុវណ្ណ មិនទាន់​ដឹងថា តើ​តុលាការ​មាន​ចំណាត់ការ​ដល់​ណា​នោះទេ ?

​ក្រុមហ៊ុន រី​ណិ​ត ជប៉ុន (​ខេ​ម​បូ​ឌា​) ឯ​.​ក ព្រួយបារម្ភ​ខ្លាច​អ្នក​ទាំងពីរ​នេះ យកឈ្មោះ​ក្រុមហ៊ុន ទៅ​ដើរ​ឆបោក​អតិថិជន​ជា​បន្តទៀត ក៏​ចេញ​សេចក្ដីប្រកាស​ជា​ឱឡារិក​ទុកជា​សក្ខីកម្ម ៕ រក្សា​សិទ្ធិ​ដោយ​៖​ពិសិដ្ឋ​CEN

​សូម​អាន​សេចក្ដីលម្អិត​នៃ​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន រី​ណិ​ត ជប៉ុន (​ខេ​ម​បូ​ឌា​) ឯ​.​ក ដូចខាងក្រោម ៖​

spot_img
×