Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ត្រៀមខ្លួន​ជាស្រេច “​លាលែង​ពី​តំណែង​” អំឡុង​1-2 ឆ្នាំ​ទៀត​

spot_img

​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង និយាយថា លោក​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​លាលែង​ពីមុខ​តំណែង​1-2 ឆ្នាំ​ទៀត ហើយនឹង​ជ្រើសរើស​អ្នក​បន្តវេន​ចេញពី​គណៈរដ្ឋមន្ត្រី​របស់ខ្លួន​។​

នាយ​រដ្ឋមន្ត្រី​សិង្ហ​បុរី​លី សៀន​ឡុង​

“​ខ្ញុំ​បាន​ត្រៀមខ្លួន​ជាស្រេច​” នេះ​ជា​ចម្លើយ​របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ក្នុង​កិច្ចសម្ភាសន៍​ជាមួយ CNBC កាលពី​ម្សិលមិញ ខណៈពេល​គេ​បាន​សួរ​លោក​ថា តើ​មានបាន​ត្រៀមខ្លួន​លាលែង​ពី​តំណែង​ក្នុង​រង្វង់ 1-2 ឆ្នាំ​ទៀត​ដែរឬទេ​។​

​នាយករដ្ឋមន្ត្រី លី ត្រូវការ​ចាំបាច់​អ្នក​ប​ន្ត​វេន​លោក​ដើម្បី​ដឹកនាំ​ប្រទេស​។ ការបោះឆ្នោត​អាច​ត្រូវបាន​រៀបចំ នៅ​អំឡុង​មុន​ឆ្នាំ 2021 ក្នុងអំឡុង​ពេលដែលរ​ដ្ឋ​សភា​សិង្ហ​បុរី​បញ្ចប់​អាណត្តិ​៥​ឆ្នាំ​របស់ខ្លួន ។​

​សំណួរ​ចោទ​សួរថា តើ​អ្នក​បន្តវេន​ជា​នរណា​? លោក​លី គ្រាន់តែ​ឲ្យ​ដឹង​បន្ថែម “​មនុស្ស​នោះ​អាច​ស្ថិតក្នុង​គណៈរដ្ឋមន្ត្រី ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា ដើម្បី​កំណត់ថា នោះ​គឺជា​អ្នកណា​”​។ បើតាម​ប្រព័ន្ធ​ឃោសនា និង​អ្នកវិភាគ​នៅ​ប្រទេស​សិង្ហ​បុរី អ្នក​បន្តវេន​លោក លី អាចជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Heng Swee Keat ឬ​រដ្ឋមន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី Chan Chun Sing​។ រីឯ​ឧបនាយករដ្ឋមន្ត្រី Tharman Shanmugaratnam ថ្វីត្បិតតែ​ជា​បេក្ខភាព​ម្នាក់​ដែរ ប៉ុន្តែ​លោក​ធា្ល​ប់​ប្រកាសថា លោក​ពុំ​ចង់​រ៉ាប់រង​មុខតំណែង​នាយករដ្ឋមន្ត្រី​។​

​បញ្ហា​អ្នក​បន្តវេន​នាយករដ្ឋមន្ត្រី​លី សៀន​ឡុង ចាប់ផ្តើម​កើតឡើង​បន្ទាប់ពី​លោក​ដួលសន្លប់​គ្រា​ដែល​លោក​ថ្លែង​សុន្ទរកថា នៅក្នុង​ស្ថានីយ៍ទូរទស្សន៍​កាលពី​ខែសីហា ឆ្នាំ ២០១៦​។ សេចក្តីថ្លែងការណ៍​រប​ស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ពេលនោះ​បញ្ជាក់ថា លោក​លី គ្រាន់តែ​ទ្រេតទ្រោត​ព្រោះ​ឈរ​យូរពេក ក្តៅ​ហើយ​បាត់បង់​ជាតិ​ទឹក ប៉ុន្តែ​សភាព​បេះដូង​នៅ​ស្ថិរភាព ហើយ​លោក​ពុំបាន​ស្ត្រូ​ប​ឡើយ​។​

​គួររំលឹកថា នៅ​ឆ្នាំ​២០១៥ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​រូបនេះ​បានធ្វើ​ការវះកាត់​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ កាលពី​ឆ្នាំ​១៩៩២ លោក​លី ត្រូវបាន​វេជ្ជបណ្ឌិត​វិនិច្ឆ័យ​ថា មាន​ជំងឺមហារីក​គ្រាប់​ឈាម ប៉ុន្តែ​គេ​បានធ្វើការ​ព្យាបាល​ដោយ​ជោគជ័យ​។​

​ឃ្លី​ប៖ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ដួលសន្លប់​នៅ​ស្ថានីយ៍ទូរទស្សន៍​កាលពី​ខែសីហា ឆ្នាំ​២០១៦​

spot_img
×