Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាល់​គ្មាន​ជម្រើស​! នាងក្រមុំ​ម្នាក់​ប្រកាស​លក់ខ្លួន​នៅលើ​បណ្តាញ​សង្គម ដើម្បី​បាន​ប្រាក់​មក​ធ្វើ​រឿង​ដ៏​កំសត់​មួយ​នេះ ទីបំផុត…

spot_img

​នៅពេល​មានរឿង​អ្វីមួយ កើតឡើង​ចំពោះ​គ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង នោះ​យើង​នឹង​លះបង់​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ជួយសង្គ្រោះ ដោយ​ពុំ​គិតពី​ខ្លួនឯង ។ តួយ៉ាង​ដូចជា នាងក្រមុំ​ម្នាក់នេះ​អីចឹង នាង​ស៊ូ​ប្តូរជីវិត​របស់​នាង ដើម្បី​សង្ឃឹម​ទទួលបាន​លុយ​គ្រប់គ្រាន់ ដើម្បី​ជួយសង្គ្រោះ​ម្តាយ​ដែល​កំពុងមាន​ជំងឺមហារីក​ស្បែក​ធ្ងន់ធ្ងរ ។​

Cao Mengyuan អាយុ ១៩ ឆ្នាំ បាន​ផុស​ប្រកាស​លក់ខ្លួន​នាង​នៅលើ WeChat ។ នៅលើ​នោះ នាង​បានបញ្ជាក់​ប្រាប់ថា ម្តាយ​របស់​នាង​អាយុ ៤៥ ឆ្នាំ ត្រូវបាន​វិនិច្ឆ័យ​កើត​ជំងឺមហារីក​ស្បែក និង​ថា ពួកគេ​ត្រូវ​បានការ​លុយ​ជា​ចាំបាច់ សម្រាប់​ថ្លៃ​ព្យាបាល ។​

Cao បាន​និយាយថា​៖ «​ខ្ញុំ​បាន​ប៉ង​ប្រា​ថា​ថា មាន​មនុស្ស​ចិត្តសប្បុរស​ធម៌​អាច​ទិញ​ខ្ញុំ ដូច្នេះ ម្តាយ​របស់ខ្ញុំ​នឹង​អាច​ទទួល​ការវះកាត់ ។ ខ្ញុំ​នឹងធ្វើ​អ្វីៗ​ឲ្យ​តែ​អ្នកទិញ​ស្នើសុំ​ខ្ញុំ​ឲ្យ​ធ្វើ ។ ខ្ញុំ​នឹងមិន​ក្បត់​ពាក្យសម្តី​ទេ ។ អ្វីៗ​ដែល​ខ្ញុំ​និយាយ​គឺជា​ការពិត ។ ខ្ញុំ​នឹង​លក់ខ្លួន​ឯង​ទៅ​ឲ្យ​អ្នកដេញថ្លៃ​ខ្ពស់បំផុត​» ។​

​ជាក់ស្តែង Cao បានដឹងថា លុយ​ចំនួន ៥១,៥០០ ដុល្លារ គឺជា​តម្រូវការ​មួយ​អាច​គ្របដណ្តប់​លើ​ថ្លៃ​ព្យាបាល​របស់​ម្តាយ​បាន ។ ជា​កសិករ​ស្ទើរ​ពេញ​មួយជីវិត ម្តាយ​របស់ Cao មិនអាច​លៃលក​ប្រាក់​កាក់​គ្រប់គ្រាន់ សម្រាប់​ការព្យាបាល​ខ្លួនឯង​បានឡើយ ។​

​រឿងរ៉ាវ​របស់ Cao ត្រូវបាន​បញ្ជា​ក់ដោយ Huang Qiliang ស្ថាបនិក​នៃ​អង្គការ​សប្បុរសធម៌ Gong Yi Pai Ke ដែល​បាន​អ​

​សំណាង​សម្រាប់ Cao និង​ម្តាយ ព្រោះតែ​ថៅកែ​ចិត្តធម៌​ម្នាក់​បានឃើញ​រឿងរ៉ាវ​ផុស​នៅលើ​បណ្តាញ​សង្គម​របស់ Cao បាន​យល់ព្រម​ធានា​ចេញថ្លៃ​ថ្នាំពេទ្យ​ដល់​ម្តាយ​របស់​នាង ។ ដោយសារ​ពេលនេះ បញ្ហា​ត្រូវបាន​ដោះស្រាយ ហេតុនេះ Cao ពុំបាន​លក់ខ្លួន​ឲ្យ​នរណាម្នាក់​នោះទេ ៕​ ចន្ទី

  

spot_img
×